ស្ត្រី​ស្កុ​តលែ​ន ម្នាក់​បំបែក​កំណត់ត្រា​ជិះ​កង់​ជុំវិញ​ពិភពលោក​លឿន​បំផុត​

725
ចែករម្លែក

​ស្ត្រី​ជនជាតិ​ស្កុ​តលែ​ន ម្នាក់​បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស (Guinness World Record) គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​គាត់​ជិះ​កង់​លឿន​ជាង​ម្ចាស់​គ្រង កំណត់ត្រា ឯតទគ្គ​កម្ម​ចាស់​ដល់​ទៅជិត​បី​សប្តាហ៍​។

​អ្នកស្រី ជេ​ន្នី ហ្គ្រា​ហែម (Jenny Graham) ដែល​មកពី​ទីក្រុង​អ៊ី​ន​វើ​ណេ​ស (Inverness) ស្កុ​តលែ​ន ខាងលើនេះ​បានបញ្ចប់​ការធ្វើដំណើរ​របស់គាត់​ក្នុង​រយៈពេល​ត្រឹមតែ ១២៤ ថ្ងៃ និង ១១ ម៉ោង​ប៉ុណ្ណោះ ដោយ​លឿន​ជាង​កំណត់ត្រា​ចាស់ ១៤៤ ថ្ងៃ​ដែល​គ្រង ដោយ​អ្នកស្រី ប៉ាវ​ឡូ ហ្គៀ​ន​ណូ​ទី (Paola Gianotti) មកពី​ប្រទេស​អ៊ីតាលី​។

​ការធ្វើដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ ២៩.០០០ គីឡូម៉ែត្រ​របស់​ស្ត្រី​វ័យ ៣៩​ឆ្នាំ​រូបនេះ​បាន ចាប់ផ្តើម​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំមុន​ក្នុង​ក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ ហើយ​បាន ឆ្លងកាត់ ១៦ ប្រទេស​រួមមាន​ប្រទេស​ឡេ​តូ​នី លី​ទុយ​អា​នី ម៉ុង​ហ្គោ​លី ចិន អូស្ត្រាលី សហរដ្ឋ​អាម៉េរិក ប៉ូឡូញ អេ​ស្ប៉ា​ញ និង​ហូ​ឡង់ ផងដែរ​។​

​ជា​មធ្យម គាត់​ជិះ​កង់​រយៈពេល ១៣,៥ ម៉ោង​ក្នុង​មួយថ្ងៃ​ជាមួយនឹង​កម្រិត​ល្បឿន​ជា មធ្យម ២៥១ គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។ ហើយ​គាត់​នឹងមាន​វត្តមាន​ក្នុង​សៀវភៅ​កំណត់ត្រា ពិភពលោក​ហ្គី​ណេ​ស​សម្រាប់​ឆ្នាំ​២០២០៕ ប្រែ​សម្រួលៈ​ខុម​