ស្ត្រី​ស​សៃ​ប្រសាទ​ម្នាក់​ប៉ង​សម្លាប់ខ្លួន​បី​លើក​មិនបាន​ស​ម្រេ​ច ចុងក្រោយ​ចងក​លើ​ដើមអម្ពិល​ស្លាប់​ទាល់តែ​បាន​

693
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
ស្ត្រី​ម្នាក់​មាន​ជំងឺ​ស​សៃ​ប្រសា​ទបាន​ស្លាប់ ដោយ​ធ្វើអត្តឃាត កាលពី​រសៀល​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​៣០១៩ ពេលដែល​ឪពុកម្តាយ​រវល់​ហូបបាយ នាង​បាន​លួច​ទៅ​ចងក​លើ​ដើមអម្ពិល​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សួស្តី​ជុំ​តា​លាស់​ស្រុក​មោងឫស្សី​បណ្តាល​ឲ្យ​ស្លាប់​។​

​លោក មៅ ហ៊​ត មេ​បញ្ជា​លា​រង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី បានឱ្យដឹងថា អត្តឃាត​ជន​ភេទ​ស្រី​ឈ្មោះ ទូច ភាន អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ឃុំ​ខា​ហ​លើ​។ លោក​មេ​រង​ប៉េអឹម​ស្រុក​បាន​ដកស្រង់​សំដី​របស់​ក្រុម​គ្រសារ​សព មក​បញ្ជាក់ថា អត្តឃាត​ជន​ជា​មនុស្ស​មាន​ជំងឺ​ស​សៃ​ប្រសាទ នៅ​លីវ​ហើយ​ធ្លាប់​ប៉ង​សម្លាប់ខ្លួន​ចំនួន​បី​លើក​រួចមកហើយ តែ​ត្រូវ​បានគរ​ឃើញ​ជួយ​ទាន់​ហើយ​ចុងក្រោយ​នេះ ពេលដែល​ឪពុកម្តាយ​រវល់​ហូបបាយ​នាង​បាន​លួច​ទៅក្រោយ​ផ្ទះ​យក​ខ្សែ​គោ​ចងក​សម្លាប់ខ្លួន​លើ​ដើមអម្ពិល បណ្តាលឱ្យ​ស្លាប់​តែម្តង​។​

​ក្រោយ​ធ្វើ​កោសល្យវិច័យ​ហើយ សមត្ថកិច្ច​ជំនាញ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​