ស្ត្រី​ឡាវ​១២​នាក់​ត្រូវបាន​សង្គ្រោះ​ពី​អំពើ​ពេស្យាចារ​នៅ​ព្រំដែន​ថៃ​-​ម៉ាឡេស៊ី​

487
ចែករម្លែក

​ក្រុមមន្ត្រី​បាន​ឆ្មក់​ចូល​ហាង​ខារ៉ាអូខេ​មួយ​នៅ​ស្រុក Sungai Kolok​នៃ​ខេត្ត​ណារ៉ាត​ធី​វ៉ាត​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា​ហើយ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ឡាវ​ចំនួន​១២​នាក់​ពី​អំពើ​ពេស្យាចារ​។​

​ការ​ឆ្មក់​ចូល​នេះ បាន​ធ្វើឡើង ដោយ​ក្រុម​មន្ត្រី​ថៃ​និង​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​កាលពី​យប់​ថ្ងៃ​ចន្ទ នៅ​ហាង​ខារ៉ាអូខេ​Relax Pub នៅ​ទីក្រុង​ជាប់​ព្រំដែន​ថៃ​-​ម៉ាឡេស៊ី​។​

​ស្ត្រី​២​នាក់​ក្នុងចំណោម​ស្ត្រី​ឡាវ​១២​នាក់​ត្រូវបាន​សង្ស័យថា​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ដូច្នេះ​ពួកគេ​ត្រូវបាន​បញ្ជូន​ឱ្យ​ពិនិត្យ​ឆ្អឹង​នៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​កំណត់​ពី​អាយុ​ពិត​។​

​ការ​ឆ្មក់​ចូល​នេះ ក៏​ចាប់​បាន​ម្ចាស់​ហាង​៤​នាក់​និង​បុគ្គលិក​ហាង ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើការ​រកស៊ី​ជួញដូរ​ផ្លូវភេទ និង​បើកហាង ដោយ​គ្មាន​លិខិតអនុញ្ញាត​​ហើយ​ជួល​បុគ្គលិក​ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ​។​

​បើ​ជន​ចំណាកស្រុក​នេះ​ត្រូវ​បាន​ពិនិត្យឃើញ​ថា​មាន​អាយុ​ក្រោម​១៨​ឆ្នាំ នោះ​ជនសង្ស័យ​ទាំង​៤​នាក់​នឹង​ប្រឈម​ការចោទប្រកាន់​បន្ថែម​។​

​ពួក​មន្ត្រី​បាន​និយាយថា ការស៊ើបអង្កេត​នាំអោយ​គេ​ដឹង​ពី​ក្រុម​ជួញដូរ​ស្ត្រី​ឡាវ​មក​ធ្វើជា​ពេស្យាចារ​នៅ​ព្រំដែន​ថៃ​៕​ប្រែ​សម្រួល​៖​សុខា​

ស្ត្រី​ឡាវ​១២​នាក់​ត្រូវបាន​សង្គ្រោះ​ពី​ហាង​ខារ៉ាអូខេ នៅ​ទីក្រុង​ជាប់​ព្រំដែន​ថៃ​-​ម៉ាឡេស៊ី​