ស្ត្រី​អនាថា ដែល​ដង្កូវ​ស៊ី​ក្បាល​ឡើង​រលួយ ទីបំផុត​បានជា​សះស្បើយ​ទាំងស្រុង ដោយសារ​បុគ្គលិក​អង្គការ​សប្បុរសធម៌​ជួយសង្គ្រោះ​

16758

​ស្ត្រី​អនាថា​ម្នាក់​ដែល​ក្បាល​របស់​នាង​កើត​ដង្កូវ​ដំបៅ​រលួយ​នោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជាសះស្បើយ​វិញ​ហើយ ដោយសារ​ការជួយ​រប​ស់​បុគ្គលិក​អង្គការ​មួយ ដែល​នាង​ហៅថា “​ទេវតា​” របស់​នាង​។​

​ស្ត្រី​ម្នាក់នេះ​អង្គុយ​យំ​នៅតាម​ដងផ្លូវ នៅពេលដែល​ក្រុម​អ្នកស្ម័គ្រចិត្ត​មកពី​អង្គការ​សប្បុរសធម៌​ម្នាក់​បាន​ប្រទះឃើញ​នាង ហើយ​បាន​សម្រេចចិត្ត​ជួយសង្គ្រោះ​នាង​។​

​នាង ព្រី​ទី ទេវី (Preeti Devi) មកពី​ភាគ​ពាយព្យ​ប្រទេស​ឥណ្ឌា​បាន​ពណ៌នា​អ្នក​ជួយសង្គ្រោះ​របស់​នាង​ថា​ជា “​ទេវតា​” ហើយ​និយាយ​ថាបើ​គ្មាន​អំពើ​ល្អ​របស់​ពួកគេ​ទេ នាង​ច្បាស់​ជា​ស្លាប់​។​

​ស្ត្រី​អាយុ ៣០ ឆ្នាំ​រូបនេះ​បាន​និយាយថា នាង​បាន​រងរបួស​ក្បាល នៅពេល​មនុស្ស​មួយក្រុម​បាន​ព្រួត​វាយ​នាង​។​

​នាង​ត្រូវបាន​យកចិត្តទុកដាក់​និង​ថែរក្សា​ដោយ​បុគ្គលិក​មកពី​អង្គការ Apna Ghar នៅ​ទីស្នាក់ការ​របស់​អង្គការ​នេះ​នៅ​ទីក្រុង​បា​រ៉ាត់​ពួ រដ្ឋ​រ៉ា​ចា​ស្ថាន រយៈពេល ៥ ខែ​ហើយ​ឥឡូវនេះ​ក្បាល​របស់​នាង​បានជា​សះស្បើយ​ទាំងស្រុង​វិញ​ហើយ​៕ ដោយ៖ កញ្ញាដាលីស

នាង ព្រី​ទី ទេវី បានជា​សះស្បើយ​ពីរ​បួស​ដង្កូវ​ស៊ី​រលួយ​ក្បាល​វិញ​ហើយ