ស្ត្រី​អភិបាលរង​ខេត្តស្ទឹងត្រែង​៖​ចង់ឱ្យមាន​ការគោរព​សិទ្ធិ​ស្ត្រី​ទើប​ក្លាយជា​បុរស​ល្អ​

663

​​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​មន្ទីរ​កិច្ចការនារី​ខេត្តស្ទឹងត្រែង​បាន​បើក​វេទិការ​បុរស​ល្អ​មួយ​ក្រោម​ប្រធានបទ​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​ការរៀបចំ​នោះបាន​ធ្វើឡើង​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោកស្រី​កែវ​សារឿន​អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​និយាយថា​ការលើកកម្ពស់​សមភាព​យេនឌ័រ​នឹងមិន​អាច​កើតមាន​នោះទេ​បើសិនជា​មិនមាន​ការចូលរួម​ពី​បុរស​តាមរយៈ​ការផ្លាស់ប្តូរ​អាកប្បកិរិយា​អវិជ្ជមាន​របស់​បុរស​មកលើ​ស្ត្រី​។​ស្ត្រី​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បុរស​ផ្លាស់ប្តូរ​ផ្នត់គំនិត​ងាក​មក​គោរព​សិទ្ធិ​ស្ត្រី​ដែលជា​គ​ន្លិះ​យ៉ាងសំខាន់​ដើម្បី​កាត់បន្ថយ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​និង​កុមារ​។​

​លោកស្រី​អភិបាលរង​ខេត្ត​បាន​បន្តថា​បុរស​គួរតែ​ចូលរួម​ឱ្យបាន​ខ្លាំងខ្លា​ក្នុងការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​និង​ទប់ស្កាត់​រាល់​ការរើសអើង​ទាំងឡាយណា​ដែល​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ស្ត្រី​។​ត្រូវធ្វើ​យ៉ាងណា​លើកកម្ពស់​តួនាទី​យេនឌ័រ​ឱ្យ​ស្ត្រី​មាន​ភាពស្មើគ្នា​និង​បុរស​នៅក្នុង​សង្គម​ការងារ​ក៏ដូចជា​សង្គម​គ្រួសារ​។​

អ្នកស្រី សន សុខា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​បានឱ្យដឹង​ផងដែរ​ថា​មន្ទីរ​កិច្ចការនារី​​ខេត្ត​ធ្លាប់​បានរៀបចំ​វេទិការ​បុរស​ល្អ​ដែល​ពាក់ព័ន្ធ​ជាមួយនិង​គ្រួសារ​ក៏ដូចជា​សហគមន៍​ជាពិសេស​បានធ្វើ​ការលើក​កម្ពស់​អាហារ​រូប​ត្ថ​ម​ទៅលើ​បុរស​ល្អ​។

​កម្មវិធី​ក្រោម​ប្រធានបទ​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិ​យា​ប័ន្ន​ខាងលើនេះ​ក្នុង​គោលបំណង​ចូលរួមចំណែក​កាត់បន្ថយ​អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី​នៅក្នុង​គ្រួសារ តាមរយះ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ដោយ​បង្កើន​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី​។​

​ស្ត្រី​ត្រូវ​លើកទឹកចិត្ត​បុរស​ឱ្យមាន​អក​ប្ប​កិរិយា​ប្រព្រឹត្ត​វិជ្ជមាន​ដែលជា​ចលករ​ដើម្បី​នាំមក​នូវ​សមភាព​យេនឌ័រ​នៅក្នុង​សង្គម​តាមរយះ​ការយល់ដឹង​របស់​យុវជន យុវនារី ត្រៀម​រៀបចំខ្លួន​ធ្វើជា​មាតា បិតា​ល្អ ដែលមាន​កាតព្វកិច្ច​ទ​ទួល​ខុសត្រូវ​ខ្ពស់​នៅក្នុង​គ្រួសារ​នាពេល​អនាគត​៕S/​