ស្ត្រី​អវកាសយានិក​អង្គការ NASA គ្រោង​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​

429
ចែករម្លែក

អ្នកស្រី គ្រីស្ទី​ណា ខូច (Christina Koch) ដែលជា​អវកាសយានិក​របស់​អង្គការ​ណា​សា (NASA) គ្រោង​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​សម្រាប់​ការហោះហើរ​ក្នុង​លំហ​អវកាស យូរ​បំផុត​ដែល​ធ្វើឡើង​ដោយ​ស្ត្រី​។
​ ​
អង្គការ​ណា​សា បានកំណត់​កាលវិភាគ និង​ការចាត់តាំង​អវកាសយានិក​លើ​ស្ថានីយ អវកាស​អន្តរជាតិ ISS នៅ​សប្តាហ៍​នេះ ដោយ​បង្ហើប​ថា​រយៈពេល​នៃ​បេសកកម្ម​របស់ អ្នកស្រី គ្រីស្ទី​ណា ខូច ត្រូវបាន​បន្ថែម​សរុប​រហូតដល់ ១១ ខែ​។
​ ​
អ្នកស្រី គ្រីស្ទី​ណា ខូច បាន​ទៅដល់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃទី​១៤ ខែមីនា ហើយ​តាម​ការរំពឹងទុក គាត់​នឹង​បន្ត​នៅក្នុង​គន្លង​តារាវិថី​រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០២០​។
​ ​
សូមបញ្ជាក់ថា អ្នកស្រី ផេ​ក​ហ្គី វីត​សុន (Peggy Whitson)​ដែលជា​អតីត​អវកាសយានិក របស់​អង្គការ​ណា​សា ជា​អ្នក​គ្រង​កំណត់ត្រា​ឯតទគ្គ​កម្ម​សម្រាប់​ការហោះហើរ​ក្នុង​លំហ អវកាស​រយៈពេល​វែង​បំផុត​ចំនួន ២៨៨ ថ្ងៃ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧៕ ប្រែ​សម្រួលៈ ខុម

#