ស្ត្រី​អាម៉េរិក ហែល​ឆ្លង​ព្រែកជីក​អង់គ្លេស​បួន ដង​មិន​ឈប់​សោះ

203
ចែករម្លែក

​កីឡាការិនី​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ​ជនជាតិ​អាម៉េរិក សា​រ៉ា ថូ​ម៉ាស (Sarah Thomas) បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​បង្អស់​ដែល​ហែល​ឆ្លង​ព្រែកជីក​អង់គ្លេស ឬ English Channel រហូតដល់​ទៅ​បួន​ដងដោយ​មិន​ឈប់​សោះ ហើយ​នាង​ផឹក​តែ​ទឹកដោះគោ​ប៉ុណ្ណោះ​ដើម្បី​បញ្ចូល​ថាមពល​រាងកាយ​អំឡុងពេល​ហែល​ទឹក ដែល​ចំណាយពេល​ដល់​ទៅ ៥៤ ម៉ោង​នេះ​។

​ស្ត្រី​វ័យ ៣៧ ឆ្នាំ​មកពី​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ រូបនេះ​បានសម្រេច​ហែល​ទឹក​បំបែក​កំណត់ត្រា​ឯត ទគ្គ​កម្មនេះ ដើម្បី​បង្ហាញ​សមិទ្ធផល​ដែល​បាន​ពី​ការ​ខំប្រឹង​របស់​នាង​ឱ្យ​អ្នក​រស់​ពី​មហា រីក​ទាំងឡាយ​បានឃើញ មួយឆ្នាំ​បន្ទាប់ពី​នាង​ទទួល​ការព្យាបាល​ជំងឺ​មហា​រី​សុដន់​។​

​នាង​បាន​ហែល​ដល់​គោក​លើ​ឆ្នេរ​ខ្សាច់​ជិត​ដូ​វើ (Dover) តាម​បណ្ដោយ​ឆ្នេរ​ភាគខាងត្បូង​នៃ​ប្រទេស​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ដោយមាន​អា​ការៈឈឺ​ក​ដោយសារ​ទឹកប្រៃ​។

​តាមពិត ចម្ងាយ​ដែល​នាង​ហែល​គួរតែ ១៣០ គីឡូម៉ែត្រ ប៉ុន្តែ​ដោយសារតែ​ចរន្តទឹក​ហូរ​ខ្លាំង​ធ្វើឱ្យ​នាង​ហែល​ដល់​ទៅ ២១០ គីឡូម៉ែត្រ ដោយមាន​ក្រុមការងារ​ជិះទូក​តាម​ពីក្រោយ​នាង​។ នាង​និយាយថា នាង​ឃើញ​ត្រី និង​ខ្ញែ​សមុទ្រ (jellyfish) យ៉ាងច្រើន​នៅតាម​ផ្លូវ​។​

​កាលពីមុន អ្នក​ហែល ៤ នាក់​បាន​ហែល​ឆ្លង​ព្រែកជីក​ដែល​ខណ្ឌ​ចែក​ព្រំដែន​ប្រទេស​អង់គ្លេស និង​បារាំង នេះ​ចំនួន ៣ ដងដោយ​មិន​ឈប់​សោះ​។​
សូមបញ្ជាក់ថា ព្រែកជីក​នេះ​មាន​ប្រវែង​ប្រមាណ ៥៦០ គីឡូម៉ែត្រ ហើយ​មាន​ទំហំ​ទទឹង​ខុសគ្នាៗ​ដោយ​កន្លែង ហើយ​កន្លែង​ដែលមាន​ទទឹង​ធំជាងគេ​គឺ ៣៣,៣ គីឡូម៉ែត្រ​នៅ​ចំណុច Strait of Dover៕ ប្រែ​សម្រួលៈ​ខុម​

US woman crosses Channel