ស្ត្រី​អាយុ២១ឆ្នាំ​ត្រូវ​ប្តី​បោះបង់ចោល និង​ហៅនាងថា “​មេ​ធ្មប់​” ព្រោះ​នាង​យំ​ចេញឈាម​

542

​ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ហៅថា “​មេ​ធ្មប់​” ដោយសារតែ​ជំងឺ​កម្រ​មួយ​បណ្តាលឱ្យ​នាង​យំ​ចេញឈាម​ពី​គ្រាប់ភ្នែក​។​

​ដោយ​ស្គាល់​ត្រឹម​ឈ្មោះ ហ្គី​ថា (Geeta) មកពី​រដ្ឋ​ប៊ី​ហា ប្រទេស​ឥណ្ឌា ស្ថានភាព​ជំងឺ​របស់​នាង​ត្រូវគេ​និយាយថា​កាន់តែ​យ៉ាប់​ទៅៗ​រាល់ថ្ងៃ ហើយ​បណ្តាលឱ្យ​ប្តី​ចិត្ត​សា​មាន​របស់​នាង ដើរ​ចេញពី​នាង​កាលពី​ឆ្នាំមុន​។​

​ឪពុក​របស់​ហ្គី​ថា ដែលជា​កម្មករ មាន​អារម្មណ៍ “​ភ័យខ្លាច​និង​អស់សង្ឃឹម​” នៅពេល​ជំងឺ​កូនស្រី​របស់គាត់​បាន​រាលដាល​ដល់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​របស់​នាង​។​

​វេជ្ជបណ្ឌិត វី​ណា​យ៉ាក់ កុមារ ស៊ី​ង ដែល​បាន​ព្យាបាល​ហ្គី​ថា នៅ​មន្ទីរពេទ្យ​សា​ដា បាន​រកឃើញថា កោសិកា​ឈាម​និង​កំណក​ឈាម​របស់​នាង​ដំណើរការ​ជាធម្មតា​។​

​នាង​ហ្គី​ថា បានកើត​ជំងឺ​ឈ្មោះ Hematohidrosis ដែល​បង្ក​ឱ្យ​បែកញើស​ឬ​យំ​ចេញឈាម​ដោយ​គ្មាន​ការឈឺចាប់ និង​ត្រូវបាន​គេ​ជឿថា​កើតឡើង​ភ្លាមៗ​ឥត​ព្រាងទុក​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

ហ្គី​ថា ត្រូវ​ប្តី​បោះបង់ចោល ព្រោះ​នាង​យំ​និង​បែកញើស​ចេញឈាម