ស្ត្រី​អាយុ ៣៦ ឆ្នាំ និង ៤៧ ឆ្នាំ កំពុង​ប្រណាំងប្រជែង​គ្នា​យក​តំណែង​ជីដូន​សិច​ស៊ី​ក្តៅ​សាច់​បំផុត​លើ​លោក

1361
ចែករម្លែក
  • 15
    Shares

​ស្ត្រី​ម្នាក់ ដែល​មុននេះ​បាន​តាំងចិត្ត​ធ្វើជា “​ជីដូន​សិច​ស៊ី​បំផុត​នៅលើ​ពិភពលោក​” ឥឡូវ ត្រូវ​ចេញមុខ​ការពារ​តំណែង​របស់​នាង​ពី​អ្នក​ស្រឡាញ់​ខាង​កីឡា​ប្រដាល់សេរី​វ័យ ៣៦ ឆ្នាំ​មួយរូប​ទៀត ដែល​ទើបតែ​ក្លាយជា​ជីដូន​គេ​ដែរ​។​

​នាង ជី​ណា ស្តេ​វ៉ាត (Gina Stewart) អាយុ ៤៧ ឆ្នាំ​ចាប់ផ្តើម​មានឈ្មោះ​ល្បីល្បាញ​កាលពីដើម​ឆ្នាំនេះ នៅពេល​នាង​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ពានរង្វាន់ Finest Australia របស់​ទស្សនា​វ​ដ្តី Maxim ដែលជា​ការប្រកួតប្រជែង​រវាង​នាង​ទល់នឹង​នារី​ស្អាត​វ័យ ១៨ ឆ្នាំ​ដទៃទៀត​ជាច្រើនរូប​។​

​នៅ​គ្រានោះ នាង​បាន​និយាយថា នាង​មិនបាន​កែ​សម្ផស្ស​ទេ ក្រៅពី​ការពង្រីក​សុដន់​កាលពី ១១ ឆ្នាំមុន​។​

​នាង​ស្តេ​វ៉ាត ដែលមាន​ចៅស្រី​អាយុ ១១ ខែ បាន​បាត់បង់​តំណែង​ជា​បវរ​កញ្ញាឯក​អូស្ត្រាលី​របស់​ទស្សនា​វ​ដ្តី Maxim ក្នុងការ​ប្រណាំង​យ៉ាង​ស្វិតស្វាញ ប៉ុន្តែ​នៅតែ​រក្សា​ពានរង្វាន់​រប​ស់​អ្នកគាំទ្រ គឺ​ពាន “​ជីដូន​សិច​ស៊ី​បំផុត​នៅលើ​ពិភពលោក​”​។​

​ទោះយ៉ាងណា អ្នករស់នៅ​ចក្រភព​អង់គ្លេស ឈ្មោះ ខា​រី ហ៊ីលតុន (Carrie Hilton) ដែល​បាន​ក្លាយជា​ជីដូន​គេ​នៅ​អាយុ ៣៦ ឆ្នាំ​បាន​ប្រាប់​កាសែត Daily Mail ថា នាង​ជឿជាក់ថា នាង​ស្តេ​វ៉ាត ចាំបាច់​ត្រូវតែ​បោះបង់​មកុដ​របស់​នាង​។​

​នាង​បាន​ប្រាប់​កាសែត​អង់គ្លេស​នេះ​ថា “​ខ្ញុំ​គឺជា​ជីដូន​សិច​ស៊ី​ក្តៅ​សាច់​បំផុត ហើយ​គ្មាន​ការប្រកួតប្រជែង​ស្អី​ទេ​នៅទីនេះ​”​។​

​លើសពីនេះទៅទៀត នាង​ហ៊ីលតុន បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​នេះ​ថា នាង​ជឿជាក់ថា នាង​ស្តេ​វ៉ាត​បាន​កែ​សម្ផស្ស​បន្ថែមទៀត​ពីលើ​ការពង្រីក​សុដន់​របស់​នាង ជាពិសេស​ចាក់​សារធាតុ Botox ប៉ុន្តែ​បាន​សារភាពថា​ខ្លួន​នាង​ក៏បាន​ចំណាយ​ប្រាក់ ១៧.០០០ ដុល្លារ​ផងដែរ​លើ​ការកែ​សម្ផស្ស​របស់​នាង គឺ​ពង្រីក​សុដន់ ពត់​ធ្មេញ និង​ចាក់ Botox ក្នុងចំណោម​ការវះកាត់​កែ​សម្ផស្ស​ដទៃទៀត​៕ ដោយ៖ កញ្ញាដាលីស

នាង​ស្តេ​វ៉ាត (​ឆ្វេង​) និង នាង ហ៊ីលតុន កំពុង​ប្រជែង​យក​មកុដ​ជីដូន​សិច​ស៊ី​បំផុត​លើ​លោក
នាង ជី​ណា ស្តេ​វ៉ាត
នាង ខា​រី ហ៊ីលតុន
#