ស្ត្រី​អាយុ ៦៣ ឆ្នាំ អ្នក​បង្ហាត់​កាយ​វប្បកម្ម​រូបនេះ​និយាយថា ប្រុសៗ​ចូលចិត្ត​ស្រី​សាច់ដុំ​, គួរ​ហាត់​តាម​គាត់​ដើម្បី​រក្សា​ភាព​សិច​ស៊ី​ដល់​ចាស់​

526
ចែករម្លែក

​លោកស្រី ឡេ​ស្ល៊ី ម៉ាក់​ស្វែ​ល បច្ចុប្បន្ន​អាយុ ៦៣ ឆ្នាំ​គឺជា​គំរូ​ដ៏​អស្ចារ្យ បង្ហាញថា​អ្នក​គ្រប់គ្នា​អាច​សម្រេចបាន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​ចង់បាន​នៅ​គ្រប់​វ័យ​។ ក្នុងនាម​ជា​ជីដូន​ដែលមាន​បុត្រ ៣ នាក់ លោកស្រី​ឡេ​ល​លី​មិន​ត្រឹមតែ​មើលថែ​ចៅៗ​ប៉ុណ្ណោះ​ទេ​ថែមទាំង​មើលថែ​រូបរាង​របស់គាត់​បាន​ល្អ​ទៀតផង​។​

​ជីដូន​សិច​ស៊ី​មកពី​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី​រូបនេះ​បាន​លាតត្រដាង​ថា​រាងកាយ​ដ៏​ល្អឥតខ្ចោះ​របស់លោក​ស្រី​គឺជា​លទ្ធផល​នៃ​ការចង់​មើលទៅ​មាន​អារម្មណ៍​ក្មេង​ជាង​វ័យ​ជានិច្ច​។​

​គាត់​បាន​ប្រាប់​កាសែត The Sun ថា “​ខ្ញុំ​តែង​ចាប់អារម្មណ៍​នឹង​សុខភាព​និង​កាយ​វប្បកម្ម ហើយ​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​រក​វិធី​ចិញ្ចឹម​រាងកាយ​របស់ខ្ញុំ​ឱ្យ​ក្មេង​ជាង​វ័យ​និង​រក្សា​ឱ្យ​វា​ស្អាត​រហូត​”​។​

​វិធី​របស់លោក​ស្រី​ឡេ​ស្ល៊ី​ដើម្បី​ក្លាយជា​ជន​មាន​ឥទ្ធិពល​ផ្នែក​ហាត់​កាយ​វប្បកម្ម​គឺ​ពិតជា​មិនធម្មតា​និង​ពិសេស​ណាស់ ព្រោះ​លោកស្រី​បាន​ក្លាយជា​គ្រូបង្វឹក​កាយ​វប្បកម្ម​ផ្ទាល់ខ្លួន​នៅ​អាយុ ៤៨ ឆ្នាំ ហើយ​នៅ​គ្រានោះ​ហើយ​ទើប​គាត់​ចាប់ផ្តើម​លង់​ស្រលាញ់​ពិភព​កាយ​វប្បកម្ម​។ មួយឆ្នាំ​ក្រោយមក​នៅពេល​លោកស្រី​ម៉ាក់​ស្វែ​ល​មាន​អាយុ ៤៩ ឆ្នាំ គាត់​បានឈ្នះ​ការប្រកួតប្រជែង​ផ្នែក​កាយ​វប្បកម្ម​លើកដំបូង​។ ទោះយ៉ាងណា លោកស្រី​អះអាងថា​ចំណាប់អារម្មណ៍​របស់គាត់​ចំពោះ​ការបណ្តុះបណ្តាល​កាយ​វប្បកម្ម​និង​ការរស់នៅ​ដែលមាន​សុខភាព​ល្អ គឺ​ថិ​ត​ថេរ​ជា​រៀងរហូត​។​

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​ធ្លាប់​ស្រឡាញ់​ការលេង​ល្បែង​សាកល្បង​កម្លាំងបាយ​និង​ឈ្នះ​ជាមួយ​ក្មេងប្រុស​ជាច្រើន ព្រោះ​ខ្ញុំ​អាច​លើក​ទម្ងន់​បាន​ច្រើនជាង​ពួកគេ​។ ម្តាយ​របស់ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​ប្រុសៗ​មិន​ចូលចិត្ត​ស្រី​ដែលមាន​សាច់ដុំ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​ពួកគេ​ស្រឡាញ់​ស្រី​សាច់ដុំ​!”​។​

​គិត​មកទល់​សព្វថ្ងៃនេះ​លោកស្រី​ឡេ​ស្ល៊ី​ដណ្តើមបាន​ជើងឯក​ខាង​កាយ​វប្បកម្ម​ជាង ៣០ ហើយ​។ លោកស្រី​បាន​អះអាងថា​លោកស្រី​មិន​ដែលមាន​អារម្មណ៍​ថា “​ខ្លួនឯង​ចាស់ជរា​” នោះទេ​។ វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ទេ​ដែល​ប្រុសៗ​ចាប់អារម្មណ៍​លើ​លោកស្រី​មិន​ត្រឹមតែ​រាងកាយ​ស្រ​ឡូ​ន​របស់គាត់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បុគ្គលិកលក្ខណៈ​ពោរពេញ​ដោយ​ទំនុកចិត្ត​របស់គាត់​ទៀតផង​។​

​លោកស្រី​និយាយថា “​បុរស​វ័យក្មេង​តែងតែ​មករក​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​មិនចេះ​ចាស់​សោះ ចឹ​ង​វា​ពិតជា​មាន​ភាព​ទាក់ទាញ​ចំពោះ​ប្រុសៗ​។ ដៃគូ​ទាំងអស់​របស់ខ្ញុំ​គឺមាន​អាយុ​តិចជាង​ខ្ញុំ​រួមទាំង​អតីត​ស្វាមី​របស់ខ្ញុំ ដែលមាន​អាយុ​ប្អូន​ដល់​ទៅ ១៣ ឆ្នាំ​”​។ លោកស្រី​ឡេ​ស្ល៊ី​បន្តថា “​ខ្ញុំ​សប្បាយចិត្ត​និង​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ជាង​ពេលដែល​ខ្ញុំ​នៅ​ក្មេង​ទៅទៀត ជាពិសេស​ចាប់តាំងពី​ខ្ញុំ​បាន​បង្កើត​មិត្តភក្តិ​ជាច្រើន​តាមរយៈ​កន្លែង​ហាត់ប្រាណ​និង​ការប្រកួតប្រជែង​នានា​”​។​

​លោកស្រី​នៅតែ​បន្ត​ខិតខំ​ហាត់ប្រាណ​និង​រក្សា​ទម្លាប់​របប​អាហារ​ឱ្យ​ទៀងទាត់​។ លោកស្រី​បាន​និយាយថា​លោកស្រី​ចង់​ជំរុញ​ស្ត្រី​គ្រប់​វ័យ​រក្សា​រាងកាយ​និង​ស្មារតី​របស់​ពួកគេ​ឱ្យ​រឹងមាំ ជាមួយ​ការផ្តោត​សំខាន់​លើ​ការហាត់​កាយ​វប្បកម្ម​។​

​លោកស្រី​ម៉ាក់​ស្វែ​ល​និយាយថា “​អ្វីដែល​ខ្ញុំ​ចង់​និយាយ​គឺ​កុំ​រង់ចាំ​អី​! ខ្ញុំ​យល់ថា​ស្ត្រី​គ្រប់រូប​ចង់​នាំ​ភាព​សិច​ស៊ី​របស់​ពួកគេ​ត្រឡប់មកវិញ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ឡេ​ស្ល៊ី ម៉ាក់​ស្វែ​ល អាយុ​៦៣​នៅតែ​សិច​ស៊ី