ស្ត្រី​អាល់​ហ្សេ​រី ម្នាក់​ត្រូវបាន​តុលាការ​បារាំង បដិសេធ​មិន​ផ្តល់​សញ្ជាតិ​ព្រោះតែ​មិន​ព្រម​ចាប់ដៃ​

916
ចែករម្លែក

​សាលាឧទ្ធរណ៍​របស់​ប្រទេស​បារាំង បានសម្រេច​តម្កល់ទុក​ជា​បានការ​នូវ​ការបដិសេធ​មិន​ផ្តល់ សញ្ជាតិ​បារាំង​ដល់​ស្ត្រី​ជនជាតិ​អាល់​ហ្សេ​រី​ម្នាក់ បន្ទាប់ពី​នាង​មិន​ព្រម​ចាប់ដៃ​មន្ត្រីជាន់ខ្ពស់ ម្នាក់​ជាការ​ស្វាគមន៍​។

​ស្ត្រី​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ​និយាយថា “​ជំនឿ​សាសនា​” របស់​នាង​ធ្វើឱ្យ​នាង​មិនអាច ចាប់ដៃ​មន្ត្រី​ជា​បុរស​នៅក្នុង​ពិធី​ចូលសញ្ជាតិ​បាន​។​

​សេចក្តីសម្រេច​មួយ​រប​ស់​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ទង្វើ​របស់​នាង​បាន​បង្ហាញថា នាង “​មិន​ត្រូវបាន​បញ្ចូល​ទៅក្នុង​សហគមន៍​បារាំង ទេ​” ហើយ​បាន​បដិសេធ​ការចូល​សញ្ជាតិ របស់​នាង​។​

​នាង​បាន​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ​តុលាការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ប្រទេស​បារាំង បាន​តម្កល់​សេចក្តី សម្រេច​នេះ​ទុកជាបានការ​។ ស្ត្រី​ជនជាតិ​អាល់​ហ្សេ​រី ខាងលើ​បាន​រៀបការ​ជាមួយ​បុរស ជនជាតិ​បារាំង ម្នាក់​ចាប់តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​។

​សូមបញ្ជាក់ថា នៅក្នុង​ការបង្រៀន​រប​ស់​សាសនា​អ៊ិ​ស្លាម ការ​ចាប់ដៃគ្នា​រវាង​បុរស និង​ស្ត្រី​ត្រូវបាន​ហាមឃាត់​ជាទូទៅ​៕ ប្រែ​សម្រួល​: ខុម​

#