ស្ត្រី​អាល្លឺម៉ង់​ដែល​ចូលរួម​ក្រុម​រដ្ឋ​អ៊ីស្លាម​ថា “​ខ្ញុំ​ចង់ទៅ​ផ្ទះ​”

1024
ចែករម្លែក

​ស្ត្រី​វ័យ​ជំទង់​អាល្លឺម៉ង់​ម្នាក់ ដែល​បាន​ចូលរួម​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS) ឥឡូវនេះ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​អ៊ីរ៉ាក់ ហើយ​ថា​នាង​សោកស្តាយ​ដែល​ចូលរួម​ក្នុង​ក្រុម​ជី​ហាដ​នេះ និង​ចង់ទៅ​ផ្ទះ​ដើម្បី​ជួបជុំ​គ្រួសា​របស់​នាង​វិញ​។​

​ទ​ស្សាវ​ដ្តី​អាល្លឺម៉ង់ Der Spiegel បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ស្ត្រី​ជនជាតិ​អាល្លឺម៉ង់​៤​នាក់ ដែល​បាន​ចូលរួម​ក្រុម​អាយ​ស៊ី​ស កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​រួមទាំង ស្រី្ត​អាយុ​១៦​ឆ្នាំ​ម្នាក់ មកពី​ក្រុង​ភូ​ល​ស្នី​ត ប្រទេស​អាល្លឺម៉ង់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​គុក​អ៊ីរ៉ាក់​និង​ទទួលបាន​ជំនួយ​ស្ថាន​កុងស៊ុល​។​

​លោក ឡូ​រិ​ន ហា​សេ រដ្ឋអាជ្ញា​ជាន់ខ្ពស់​នៅ​ទីក្រុង​ដ្រេ​ស​ដិ​ន ប្រទេស​អាល្លឺម៉ង់ បាន​បញ្ជាក់ថា ស្រី្ត​អាល្លឺម៉ង់​វ័យ​ជំទង់​នេះ គឺ​ឈ្មោះ លីន​ដា ដាប់​ប​ល​យូ (Linda W) ហើយ​នាង​បាន​ស្ថិតនៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​កំពុង​ទទួលបាន​ការគាំទ្រ​ផ្នែក​ស្ថាន​កុងស៊ុល ប៉ុន្តែ​មិនអាច​និយាយបាន​អំពី​ស្ថានភាព​ពិត​ប្រាក​យ៉ាណា​អំពី​នាង​នោះទេ​។​

​កាសែត​អាល្លឺម៉ង់ NDR និង​កាសែត Sueddeutsche Zeitung បាន​និយាយថា ពួកគេ​បាន​សម្ភាសន៍ នាង លីន​ដា នៅ​បន្ទាយ​ទា​ហា​មួយ​នៅ​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់ ហើយ​នាង​បាន​ប្រាប់ថា​នាង​ចង់​ចាកចេញ​។​

​នាង លីន​ដា ដែល​ត្រូវបាន​ដកស្រង់​សម្តី បាន​និយាយថា “​ខ្ញុំ​ពិតជា​ចង់​ចាក​ចេញពី​ទីនេះ ។ ខ្ញុំ​ចង់​ចេញ​ឆ្ងាយ​ពី​សង្គ្រាម ពី​អាវុធ និង ពី​ភាព​ស្ថាន​អាក្រក់​នេះ ។ ខ្ញុំ​ពិតជា​ចង់ទៅ​ផ្ទះ​”​។ បណ្តាញសារព័ត៌មាន​នេះ បាន​និយាយថា នាង លីន​ដា ចង់​ឱ្យគេ​បញ្ជូន​នាង​ទៅ​ប្រទេស​អាល្លឺម៉ង់ ​ហើយ​ថា នាង នឹង​សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​។​

​បណ្តាញសារព័ត៌មាន​នេះ បាន​និ​យ​យា​ថា នាង​បាន​រងរបួស​ត្រូវ​ជើង​ខាងឆ្វេង និង​ជង្គង់​ខាងស្តាំ​ដោយ​ការបាញ់​ត្រូវ​គ្រាប់កាំភ្លើង ដែល​នាង​បាន​និយាយថា​បាន​រងរបួស​នេះ​នៅ​អំឡុង​ការវាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ​មួយ​។ នាង​បាន​និយាយថា “​ខ្ញុំ​មាន​សុខភាព​ល្អ​ទេ​”​។​ ​ក្រុម​រដ្ឋ​អាជ្ញាធរ​អាល្លឺម៉ង់ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ពួកគេ​បាន​កំពុង​ពិនិត្យមើល​សេចក្តីរាយការណ៍​នេះ​៕ ដោយ៖ សុខា

​លោក ឡូ​រិ​ន ហា​សេ រដ្ឋអាជ្ញា​ជាន់ខ្ពស់​នៅ​អាល្លឺម៉ង់ បាន​បញ្ជាក់ថា ស្រី្ត​អាល្លឺម៉ង់​វ័យ​ជំទង់​នេះ គឺ​ឈ្មោះ លីន​ដា ដាប់​ប​ល​យូ ហើយ​នាង​បាន​ស្ថិតនៅ​អ៊ីរ៉ាក់ ហើយ​កំពុង​ទទួលបាន​ការគាំទ្រ​ផ្នែក​ស្ថាន​កុងស៊ុល