ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ស្វះ​ស្វែងរក​ការ​ជ្រកកោន​អាច​ស្នាក់នៅ​ថៃ​ជា​បណ្តោះអាសន្ន​

492
ចែករម្លែក
  • 69
    Shares

​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ក្រុមគ្រួសារ​ដែល​នាង​ចោទប្រកាន់ថា​បាន​រំលោភរាងកាយ​និង​ចិត្ត​របស់​នាង​ហើយ​បាន​បង្ខាំង​ខ្លួន​ក្នុង​​បន្ទប់​សណ្ឋាគារ​របស់​អាកាសយានដ្ឋាន​ក្រុង​បាងកក​ដើម្បី​សុំ​ការ​ជ្រកកោន​និង​ប្រឆាំង​ការ​និរទេស​ខ្លួន​នោះ នឹងត្រូវ​អនុញ្ញាតអោយ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ក្នុងពេល​​ករណី​របស់​នាង​កំពុង​ត្រូវបាន​វាយតំ​លៃ​ដោយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​។​

​នាង​រ៉ា​ហ្វា ម៉ូ​ហា​ម៉េ​ត អាល់​គូ​នុ​ន បានធ្វើអោយ​ពិភពលោក​ចាប់អារម្មណ៍​នៅពេល​នាង​ធ្វើការ​អង្វរ​រក​ជំនួយ​តាម​បណ្តាញ​សង្គម ដោយ​អះអាងថា​នាង​ភ័យខ្លាច​អំពី​ការ​​ត្រូវ​ចាប់​ឃុំ​និង​សម្លាប់​បន្ទាប់ពី​ត្រូវបញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​វិញ​។​

​របាយការណ៍​និយាយថា នាង​បាន​ភៀសខ្លួន​ចេញពី​ក្រុមគ្រួសារ​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​គុយ​វ៉ែត​ដោយសារតែ​គ្រួសារ​បង្ខាំង​ទុក​នាង​អស់​ពេល​រាប់​ខែ​និង​ឪ​​ពុក​បង្ខំ​អោយ​រៀបការ​។​នាង​បាន​និយាយថា នាង​ចង់ទៅ​រស់នៅ​អូស្ត្រាលី​។​

​ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ថៃ បាន​និយាយថា​«​យើង​នឹង​បញ្ជូន​នរណាម្នាក់​ទៅរក​សេចក្តីស្លាប់​ទេ​។​យើង​នឹងមិន​ធ្វើ​រឿង​ណឹ​ង​ទេ យើង​ប្រកាន់ខ្ជាប់​សិទ្ធិមនុស្ស​ក្រោម​​នីតិរដ្ឋ​»​។​

​ស្ថានភាព​របស់​នាង​អាល់​គូ​នុ​ន​រំលឹក​ដល់​ការអំពាវនាវ​របស់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ជាច្រើន​នាក់​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដែល​បាន​ប្រើ​បណ្តាញ​សង្គម​ដើម្បី​សុំ​ជំនួយ​ក្នុងពេល​​ព្យាយាម​គេចចេញ​ពី​ការរំលោភ​របស់​ក្រុមគ្រួសារ​និង​ឧបសគ្គ​ផ្សេងៗ​ដែល​ពួកគេ​ប្រឈម​នៅក្នុង​ព្រះរាជាណាចក្រ​អភិរក្ស​មួយ​នេះ​៕ដោយ៖វាសនា

រូប​កាលពី​យប់​ថ្ងៃ​ចន្ទ​បង្ហាញ​នាង​អាល់​គូ​នុ​ន ត្រូវបាន​ប៉ូលិស​ថៃ​និង​មន្ត្រី​អង្គការសហប្រជាជាតិ​អម​ការពារ​ក្រោយពី​នាង​ចាក​ចេញពី​បន្ទប់​សណ្ឋាគារ​របស់​អា​កាស​យាន​​ដ្ឋា​ន​សុវណ្ណ​ភូមិ​