ស្ត្រី​អ៊ីរ៉ង់ “​មុខ​ដូច​ខ្មោចឆៅ អ៊ែន​ជែ​លី​ណា ចូ​លី​” បង្ហាញ​មុខមាត់​ពិតរ​បស់​នាង​

1089
ចែករម្លែក
  • 16
    Shares

​នាង សាហា ថា​បា បាន​ល្បី​លើ​ទំព័រសារព័ត៌មាន​អន្តរជាតិ​លើកដំបូង​កាលពី​ឆ្នាំមុន ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​សន្និដ្ឋានថា ស្ត្រី​អ៊ីរ៉ង់​រូបនេះ​បាន​វះកាត់ ៥០ ដង​ដើម្បី​មើលទៅ​ដូច អ៊ែន​ជែ​លី​ណា ចូ​លី ប៉ុន្តែ​បែរជា​មើលទៅ​ដូច​តួ​ខ្មោចឆៅ​ក្នុង​រឿង Corpse Bride របស់លោក​ធី​ម បួ​តុ​ន ទៅវិញ​។​

​ដោយសារតែ​រូបភាព​បង្ហាញ​នាង​មាន​ភ្នែក​ខៀវ​ស្រអាប់ ច្រមុះ​វៀច ឆ្អឹង​ថ្ពាល់ផត និង​បបូរមាត់​ស្ទីក នាង សាហា ថា​បា ត្រូវបាន​គេ​ដាក់​រហ្ស​សនាម​ថា “​ស្រី​ខ្មោចឆៅ​” ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បញ្ជាក់ថា នារី​ម្នាក់នេះ​មាន​ទម្ងន់ ៣៩ គីឡូក្រាម​និង​ចង់​មើលទៅ​ដូចជា​តារាភាពយន្ត​ហូលីវូដ អ៊ែន​ជែ​លី​ណា ចូ​លី​។​

​បន្ទាប់ពី​បង្ក​ព្យុះភ្លៀង​ពេញ​បណ្តាញ​សង្គម​ជាមួយ​រូបរាង​ប្លែកៗ​របស់​នាង ឥឡូវ​នាង​ថា​បា បាន​បង្ហើប​ឱ្យដឹងថា នាង​មិនដែល​ចង់​ចម្លង​មុខមាត់​តាម​នាង​ចូ​លី​ទេ ហើយ​នាង​គ្រាន់តែ​ចង់​លេងសើច​តែប៉ុណ្ណោះ ដោយ​តុបតែង​ខ្លួន និង កែ​រូបថត​របស់​នាង​តាម​កុំព្យូទ័រ​។​

​ថ្មីៗ​នេះ​នាង​ថា​បា បានចេញ​ផ្សាយ​រូបថត​ធម្មជាតិ​របស់​នាង ដែល​បញ្ជាក់ថា​នាង​មើលទៅ​មិន​ដូច​ខ្មោចឆៅ​ក្នុង​រឿង Corpse Bride នោះទេ បើ​ទោះ​នាង​បាន​វះកាត់​កែ​សម្ផស្ស​មួយចំនួន​ក្តី ដើម្បី​ឱ្យមាន​បបូរមាត់​ពេញ​។​

​និយាយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​កាលពី​ឆ្នាំមុន នាង​បាន​សារភាពថា នាង​មានមុខមាត់​ស្រដៀង​ចូ​លី​បន្តិច និង តួ​ខ្មោចឆៅ​ក្នុង​រឿង “Corpse Bride” បន្តិច ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា វា​មិនមែនជា​គោលដៅ​ដំបូង​របស់​នាង​នោះទេ​។ នាង​គ្រាន់តែ​ចង់​សប្បាយ និង មិន​ចង់​មើលទៅ​ដូច​នរណាម្នាក់​នោះឡើយ​។​

​នាង​ថា​បា និយាយថា “​រាល់​ពេលដែល​ខ្ញុំ​បង្ហោះ​រូបថត ខ្ញុំ​តែង​ធ្វើឱ្យ​មុខ​របស់ខ្ញុំ​កាន់តែ​ចង់​សើច​។ វា​ជា​វិធី​នៃ​ការបង្ហាញ​អំពី​ខ្លួន​ខ្ញុំ ។ វា​ជា​ប្រភេទ​សិល្បៈ​មួយ​”៕ ដោយ៖ កញ្ញាដាលីស

នាង​សាហា ថា​បា តាមពិត​មិនបាន​វះកាត់​កែ​មុខ​ឱ្យ​ដូច​ចូ​លី​ទេ គ្រាន់តែ​កែ​តាម​កុំព្យូទ័រ​លេងសើច​តែប៉ុណ្ណោះ
#