ស្ត្រី​ឥណ្ឌូនេស៊ី​ត្រូវបាន​ដោះលែង បន្ទាប់​ពី​ការ​ចោទ​អំពី​ឃាតកម្ម​លើ​បង​ប្អូនប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​បាន​ទម្លាក់ចោល​

399
ចែករម្លែក
  • 25
    Shares

​ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​សម្លាប់ លោក គីម ជុង​ណា​ម បងប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​នោះ​​ត្រូវបាន​ដោះលែង បន្ទាប់​ពី​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​ប្រឆាំង​នាង​ត្រូវ​បាន​ទម្លាក់ចោល នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែ​មីនា​។​

​នាង ស៊ី​ទី អា​យស៍​យះ ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​រូបនេះ រួម​ជាមួយ​ជនជាតិ​វៀតណាម​ឈ្មោះ ដ័ន ធី ហឿង ត្រូវបាន​ចោទប្រកាន់​ពី​បទ​បាញ់​សារធាតុ​គី​ពុល​VX​ទៅ​លើ​មុខ​របស់​លោក គីម ជុង​ណា​ម នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួកា​លពី​ឆ្នាំ​២០១៧​។​

​អ្នក​ទាំង​២​នាក់​នេះ បាន​បដិសេធ​ការធ្វើឃាត​នេះ ដោយ​និយាយថា ពួក​គេ​គិត​ថា​ពួកគេ​បាន​កំពុង​ដើរតួ​រឿង​កំប្លែង​នៃ​កម្មវិធី​ទូ​រទស​ន្ស​ន៍​មួយ នៅពេលនោះ​។​

​នាង ស៊ី​ទី អា​យស៍​យះ អាច​ប្រឈម​នឹង​ទោស​ប្រហារ​ជី​វីត បើសិន ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​។​

​ក្រុម​រដ្ឋអាជ្ញា​ក្នុង​រឿងក្តី​នេះ​បាន​ស្នើ​ឱ្យ​ការចោទប្រកាន់​ពី​បទ​មនុស្សឃាត​នេះ ត្រូវ​បាន​ទម្លាក់ចោល​ប៉ុន្តែ ក្រុម​រដ្ឋអាជ្ញា​នេះ មិន​បាន​ផ្តល់​ហេតុផល​យ៉ាណា​នោះទេ​។ ចៅក្រម​​បាន​យល់ព្រម​លើ​សំណើ​នេះ ដោយ​និយាយថា ” នាង ស៊ី​ទី អា​យស៍​យះ ត្រូវបាន​ដោះលែង ” ៕​ដោយ​៖​សុខា​/sn

នាង​ស៊ី​ទី អា​យស៍​យះ បង្ហា​ញាព​រីករាយ​ពេល​ចាកចេញ​ពី​តុលាការ​

លោក គីម ជុង ណា​ម ត្រូវបាន​ធ្វើ​ឃាត នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួកា​លពី​ឆ្នាំ​២០១៧

#