ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​វាយ​នឹង​រំពាត់​នៅ​ចំពោះមុខ​អ្នក​ឈរ​មើល​ដ៏​រីករាយ​សម្រាប់​ការ​រួមភេទ​នៅក្រៅ​អាពាហ៍ពិពាហ៍​ក្នុង​ខេត្ត​អា​ឆេ​

489
ចែករម្លែក

​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​វាយ​នឹង​រំពាត់​នៅ​ទីសាធារណៈ​សម្រាប់​ជាការ​ដាក់ទណ្ឌកម្ម​ចំពោះ​ការរួម​ភេទ​នៅក្រៅ​អាពាហ៍ពិពាហ៍​។​

​ការដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីលាន​សាធារណៈ​មួយ ខណៈដែល​អ្នក​ឈរ​មើល​ដ៏​រីករាយ​នាំគ្នា​ថតរូប​នៅ​ទីក្រុង​បាន់​ដា​អា​ឆេ ក្នុង​ខេត្ត​អា​ឆេរ​បស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កញ្ញា​។​

​ស្ត្រី​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បានឃើញ​លុតជង្គង់​ក្នុង​ឈុត​សម្លៀកបំពាក់​ហ៊ី​ចាប​ពណ៌​ស​គ្រប​ក្បាល ខណៈ​មនុស្ស​ម្នាក់​ទំនង​កាន់​រំពាត់​ធ្វើ​ពី​ឫស្សី​កំពុង​វាយ​លើ​ខ្នង​របស់​នាង​។​

​គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​នាង​ស៊ី​ប៉ុន្មាន​រំពាត់​។​

​ខេត្ត​អា​ឆេ ដែលជា​តំបន់​តែមួយគត់​នៅក្នុង​ប្រទេស​មាន​ប្រជាជន​មូស្លីម​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​ដែល​ប្រើ​ច្បាប់​សារៀ បាន​ទាក់ទាញ​ការរិះគន់​យ៉ាងខ្លាំង​នាពេល​កន្លងទៅ​សម្រាប់​ការដាក់កំហិត​សីលធម៌​តឹងរ៉ឹង​ទៅលើ​ស្ត្រី​។​

​ខេត្ត​នេះ​ចាត់ទុក​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ការ​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា និង ការ​រួមភេទ​នៅក្រៅ​អាពាហ៍ពិពាហ៍​គឺជា​ការរំលោភច្បាប់​សារៀ​។​

​ខេត្ត​នេះ​ក៏បាន​ទាក់ទាញ​ការ​ថ្កោលទោស​ជា​សកល​ផងដែរ​សម្រាប់​វាយ​មនុស្ស​ជា​សាធារណៈ​ពីបទ​ល្មើស​ជាច្រើន​ដូចជា​ការរួម​ភេទ​ដូចគ្នា ការលេង​ល្បែង និង​ការ​ផឹកស្រា​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់នេះ​ត្រូវបាន​វាយ​នឹង​រំពាត់​ជា​សាធារណៈ​ចំពោះ​ការ​រួមភេទ​នៅក្រៅ​អាពាហ៍ពិពាហ៍