ស្ត្រី​៖ រួមភេទ​ជាមួយ​អ្នកមាន ហើយ​កំប្លែង​ទៀត ធ្វើ​ឲ្យ​ឈានដល់​ចំណុចកំពូល​កាន់តែខ្លាំង​

693

សេចក្តីរាយការណ៍​ពី Mail Online បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​កាន់តែខ្លាំង​ច្រើនតែ​បណ្តាលមកពី​ដៃគូ​ជាមួយ​កំប្លែង និង​ជា​អ្នកមាន​។ ប៉ុន្តែ​រឿងនេះ​គឺ​មិន​ត្រឹមត្រូវ​នោះទេ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​ដ៏​តូច​មួយ​ទៅលើ​និស្សិត​ស្រី​មួយក្រុម​តូច ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ប្រុស ហើយក៏​ត្រូវបាន​អ្នកស្រាវជ្រាវ​សួរនាំ​អំពី​ជីវិត​ផ្លូវភេទ ព្រមទាំង​ប៉ាន់ស្មាន​លើ​ទ្រព្យសម្បត្តិ​ផងដែរ​។​

​គេ​បាន​រកឃើញថា ភាព​ញឹកញាប់​របស់​ស្ត្រី​ដែល​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ម្តងៗ​មាន​ទំនាក់ទំនង​ទៅនឹង​ចំនូល​គ្រួសារ​របស់​ដៃគូ ភាព​មាន​ទំនុកចិត្ត​របស់គាត់ និង​ភាព​ទាក់ទាញ​ដែល​គាត់​មាន​។ ភាពខ្លាំង​ក្លា​នៃ​ការឈាន​ដល់​ចំណុចកំពូល​របស់​មនុស្ស​ស្រី​មាន​ជាប់ទាក់ទង​នឹង​របៀប​ដែល​នាង​ចាប់អារម្មណ៍​លើ​ដៃគូ ចំនួន​ដង​ដែល​នាង​បាន​រួមភេទ​ក្នុង​មួយ​សប្តាហ៍ និង​ភាព​រីករាយ​ខាង​ផ្លូវភេទ​ទាំងអស់​ដែល​នាង​មាន​ផងដែរ​។​

​វា​ពិត​បាន​នឹងមាន​ភាព​ភ្ញាក់ផ្អើល​មួយ​ត្រង់​ថា ភាព​ញឹកញាប់ និង​ខ្លាំងក្លា​នៃ​ការ​ឈានដល់​ចំណុចកំពូល​របស់​ស្ត្រី​ម្នាក់ និង​ភាព​រីករាយ​ខាង​ផ្លូវភេទ​ទូទៅ​របស់​នាង មាន​ជាប់ទាក់ទង​នឹង​របៀប​ដែល​នាង​ចាប់អារម្មណ៍​លើ​ដៃគូ​។ ប៉ុន្តែ​យើង​អាច​សន្និដ្ឋានបានថា ការឈាន​ដល់​ចំណុចកំពូល​របស់​មនុស្ស​ស្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជ្រើសរើស​បុរស​ដែលមាន​សុខភាព​ល្អ អាចបង្កើត​កូន​បាន​ជាមួយនឹង​ហ្សែ​ដ៏​មាន​គុណភាព​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការសិក្សា​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ភាព​ញឹកញាប់​នៃ​ការ​ឈានដល់​ចំណុចកំពូល និង​ចំនូល​គ្រួសារ​របស់​ដៃគូ​។ ឧទាហរណ៍ កាលណា​គូរ​ស្នេហ៍​ដែលមាន​កន្លែង​ផ្តល់​ផាសុកភាព​ដល់​គេ​កាន់តែខ្លាំង និង​មាន​លក្ខណៈ​ឯកជន​ច្រើន​នោះ ពួកគេ​នឹង​អាច​រួមភេទ​ជាមួយគ្នា​បាន​ញឹកញាប់​ជាមិនខាន​។​
​យ៉ាងណាមិញ មាន​កត្តា​ច្រើនណាស់​ដែល​ជះឥទ្ធិពល​ទៅលើ​គុណភាព និង​ភាព​ញឹកញាប់​នៃ​ការ​ឈានដល់​ចំណុចកំពូល​ដូចជា ភាព​មាន​ទំនុកចិត្ត​របស់​ស្ត្រី និង​ដឹង​អំពី​តម្រូវការ​របស់​នាង​។ ស្ត្រី​ភាគច្រើន​មិនអាច​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ឡើយ តែ​អាច​ទទួលបាន​តាម​មធ្យោបាយ​ណា​ផ្សេង​ទៅវិញ​៕ដោយ: Health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន