ស្ត្រី​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​២៦ គីឡូក្រាម​នៅ​វៀតណាម​

302
ចែករម្លែក

​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា​ថា​សមាជិក​៣​នាក់​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​វៀតណាម ​ភាគ​ខាងជើង​។​

​សារព័ត៌មាន​វៀតណាម​បានអោយដឹងថា ២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​Nam Dinh ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​អ្នក​ទី​៣​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​Dien Bien​។​

​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នេះ​បាន​និយាយ ជន​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Nguyen Thi Le Anh​ជា​មេខ្លោង​នៅ​ពីក្រោយ​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​នេះ ហើយ​២​នាក់​ទៀត​ឈ្មោះ Thach Thi Van​និង​ម្នាក​ទៀត​ឈ្មោះ Dang Thi Hoa ជា​អ្នក​រួម​គំនិត​របស់​នា​ង​។​

​ការស៊ើបអង្កេត​បាន​បង្ហាញ​ថា​កាលពី​ថ្ងៃ​ចន្ទ Nguyen Thi Le Anh​បាន​ទិញ​គ្រឿងញៀន​មួយចំនួន​ដែល​គេ​មិនដឹង​ចំនួន​ប៉ុន្មាន​ពី​ប្រទេស​ឡាវ ហើយ​បាន​ណែនាំ​ឱ្យ Thach Thi Van​ប្រគល់​គ្រឿងញៀន​នោះ​ទៅឱ្យ​អតិថិជន​ម្នាក់​នៅ​ខេត្ត Nam Dinh ។​

​កាលពី​ថ្ងៃ​អង្គារ Thach Thi Van បាន​ទៅយក​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ចំនួន​២៦,៤ គីឡូក្រាម​ពី​ផ្ទះ​របស់ Nguyen Thi Le Anh នៅ ខេត្ត​DienBien​និង​បញ្ជូន​គ្រឿងញៀន​នោះ​​ទៅ​ខេត្ត​Nam Dinh តាម​រថយន្ត​ក្រុង​និង​ម៉ូតូ​។ នៅពេល​នាង​ប្រគល់​គ្រឿងញៀន​នោះ​ទៅឱ្យ Dang Thi Hoa នៅ​ខេត្ត​Nam Dinh ប៉ូលិស​បាន​ចាប់ខ្លួន​ពួកគេ​ទាំង​២​នាក់​។ ក្នុងអំឡុងពេល​នោះដែរ​Nguyen Thi Le Anh ត្រូវបាន​ចាប់ខ្លួន​ខេត្ត Dien Bien៕​ដោយ​៖​សុខា​/sn

Thach Thi Van (​រូប​ឆ្វេង​) និង Dang Thi Hoa ជាមួយ​នឹង​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​២៦ គីឡូក្រាម ត្រូវបាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ខេត្ត​Nam Dinh