ស្ត្រី​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​រត់ពន្ធ​មាស​ជាង​១០​គីឡូក្រាម​ដោយ​លាក់​ក្នុង​អាវទ្រនាប់​

1615
ចែករម្លែក
  • 226
    Shares

​ប៉ូលិស​នៅ​កោះ Hokkaido ប្រទេស​ជប៉ុន បាន​និយាយ​កាលពី​ថ្ងៃទី​១៩​ខែមីនា​ថា ស្ត្រី​៣​នាក់​ដែល​នៅក្នុង​លិខិតឆ្លងដែន​របស់​ពួកគេ​​ដាក់ថា ជា​ជនជាតិ​តៃវ៉ាន់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​រត់ពន្ធ​មាស​ជាង​១០​គីឡូក្រាម​ដោយ​លាក់​ក្នុង​អាវទ្រនាប់​របស់​ពួកគេ​ដើម្បី​លួច​នាំ​​មាស​សរុប​១០,៥​គីឡូក្រាម​នេះ ចូល​ប្រទេស​ជប៉ុន​។ ពួកគេ​ត្រូវ​ចាប់ខ្លួន​នៅ​កន្លែង​ត្រួតពិនិត្យ​គយ​នៅ​អាកាស​យន្ត​ដ្ឋា​ន​Hokkaido ។​

​ស្ត្រី​ទាំង​៣​នាក់​នេះ ត្រូវបាន​គេ​និយាយថា​ត្រូវបាន​ជួល​ឱ្យ​លួច​នាំ​មាស​ទាំងនេះ​ចូល​ប្រទេស​ជប៉ុន​ជា​ថ្នូរ​នឹង​ការឱ្យ​លុយ​ក្នុង​ម្នាក់ៗ​ចំនួន​៦៧៥​ដុល្លារ ។ ប៉ូលិស​បាន​កំពុងធ្វើការ​ស៊ើបអង្កេត​ថា​តើ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លួច​រត់ពន្ធ​មាស​ដ៏​ច្រើន​ឬ​អត់​នោះ​៕​ដោយ​៖​សុខា​/sn


​ដុំ​មាស​ត្រូវបាន​សូន្យ​មាន​រាង​ជា​អាវទ្រនាប់​ដើម្បី​ងាយស្រួល​លាក់​