ស្ត្រី​៦០​ភាគរយ​កំពុង​រួមចំណែក​អភិវឌ្ឍ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍

339
ចែករម្លែក
  • 24
    Shares

ដោយ​មូល​សម្បត្តិ​:​ភ្នំពេញ​-​នា​ឪ​កាស​ប្រារព្ធ​ខួ​ក​លើក​ទី​108​ទិវា​អន្តរជាតិ​នារី​8​មីនាឆ្នាំ​2019​នេះ លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​នៅ​ចំពោះមុខ​នារី​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​6​ខែមីនា​នេះ​ថា​ស្ត្រី​៦០​ភាគរយ​បាន​នឹង​កំពុង​ចូលរួមចំណែក​បំរើ​ក្នុង​វិស័យ​ទេសចរណ៍ មិន​ថា​ផ្នែក​រដ្ឋ​និង​ផ្នែក​ឯកជន​ទេ​។​
ទន្ទឹមនឹង​ប្រធានបទ​ឆ្នាំនេះ​បាន​លើកកម្ពស់​សមភាព​យេនឌ័រ​និង​កិច្ច​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​សំរាប់​ដាក់ចេញ​នូវ​សកម្មភាព​គ​ន្លិ​:​ក្នុងការ​អភិវឌ្ឍ​គោលនយោបាយ​ជាតិ​ក៏ដោយ ក៏​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​និង​ជំរុញ​អោយ​ស្ត្រី​យើង​ទាំងអស់​ត្រូវ​រៀនសូត្រ មុខជំនាញ​វិជ្ជាជីវ​: ពង្រឹងសមត្ថភាព​អោយ​រឹងមាំ​។​

ពិសេស​វិស័យ​ទេសចរណ៍​មាន​ជំនាញ​ច្រើន​សំរាប់ធ្វើ​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ​ឱ្យបាន​ប្រសើរ​។​ហើយ​ជំនាញ​នីមួយៗ​ក៏មាន​ស្តង់ដារ​អាចធ្វើ​ឬ​ផលិត​បាន​ដូច​បុរស់ៗ ទទួលផល​ប្រយោជន៍​ស្មើ​និង​បុរស់​ដែរ​។​

​ស្ត្រី​បាន​ដើរតួនាទី​ជា​អ្នក​ផលិត ជា​អ្នកបំរើ​ធ្វើ​សេវាកម្ម ជា​អ្នកដឹកនាំ​អង្គភាព ក្រុមហ៊ុន ជា​ថៅកែ​នៅក្នុង​វិស័យ​ទេសចរណ៍​មាន​ច្រើន​ផ្នែក អាច​និយាយបានថា​ស្ត្រី​ខ្មែរ​កំពុង​ងើប​ចេញពី​សង្គម​ប្រពៃណី​រឹតរួត​មួយ​មក​មាន​សិទ្ធិ​ស្មើមុខ​មាត់​នឹង​បុរស់ ពិសេស​បាន​រៀនសូត្រ មាន​សេរីភាព​ទូលំទូលាយ​។​

ស្ត្រី​ត្រូវ​ទទួលបាន​សិទ្ធិ​ក៏ពិតមែន តែ​ស្ត្រី​យើង​ក៏​ត្រូវតែ​រៀនសូត្រ​មុខជំនាញ​។​មានមុខ​ជំនាញ​ច្បាស់លាស់ មានការ​ងារ​ធ្វើ នោះ​សេដ្ឋកិច្ច​គ្រួសារ​ខ្ពង់ខ្ពស់​។​នោះ​ហើយ​ទើប​ឆ្លើយ​ទៅ​ការលើក​កំពស់​យេនឌ័រ​នៃ​ទិវា​អន្តរជាតិ​នារី​។​
​លោក​រដ្ឋមន្ត្រី​បាន​រំពឹងថា​ឆ្នាំ​២០១៩​នេះ អាច​ទទួលបាន​ទេសច​រ​អន្តរជាតិ​៦,៧​លាន​នាក់​។​

​អ្នកធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​នឹង​កើន​ដល់​1​លាន​នាក់​នៅ​ឆ្នាំ​២០២០​។​ក្នុងនោះ​ស្ត្រី​៦០​ភាគរយ​ក៏​ស្ថិតក្នុង​ឧស្សាហកម្ម​ទេសចរណ៍​មិនអាច​ខ្វះ​បាន​។​
ក្នុង​ពិធី​ប្រារព្ធ​ទិវា​នេះ​ក៏បានផ្តល់​នូវ​លិខិត​សរសើរ ជូន​រង្វាន់​និង​បាច់ផ្កា​ដល់​នារីៗ​មាន​ស្នាដៃ ស្ត្រី​ចូលនិវត្តន៍​ផងដែរ​៕S/

​ស្ត្រី​៦០​ភាគរយ​កំពុង​រួមចំណែក​អភិវឌ្ឍ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​
នារីកំពុងរៀនជំនាញម្ហូប។មូលសម្បត្តិ។

#