ស្ត្រេ​ស​ពេក ប្រយ័ត្ន​អត់​កូន​?

156
ចែករម្លែក

ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា ការ​មានគភ៌ អាច​ត្រូវបាន​រង​ផលប៉ះពាល់​ដោយសារ​កម្រិត​នៃ​ភាព​តានតឹង​របស់​អ្នក​។​

​កម្រិត​ខ្ពស់​នៃ​ភាព​តានតឹង អាច​ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​របស់​អ្នក ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា វា​ក៏​អាចមាន​ឥទ្ធិពល​លើ​ស្ត្រី​ដែល​កំពុង​ព្យាយាម​ចង់​មានគភ៌​ផងដែរ​។​

​យោងតាម​ការសិក្សា​ថ្មី​ជាច្រើន​បានបង្ហាញ​ថា ភាព​ស្ត្រេ​ស​អាច​បង្កើន​ឱកាស​នៃ​ការបាត់​បង់ការ​មាន​ផ្ទៃពោះ ចំពោះ​ស្ត្រី​ទ្វេដង ។​

​ដោយសារ ស្ត្រី​ដែលមាន​កម្រិត​អ័រម៉ូន Alpha amylase ខ្ពស់ជាង​បុរស ។​

​ភាព​ស្ត្រេ​ស​មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុងការ​មាន​ផ្ទៃពោះ​នៅ​លើកដំបូង​នោះទេ វា​ក៏​អាចធ្វើ​ឲ្យ​ស្ត្រី​ពិបាក​មាន​ផ្ទៃពោះ​លើក​ទី​ពីរ​ផងដែរ​។​

​ដូច្នោះ ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ចង់​មានគភ៌ អ្នក​ត្រូវ​ស្វែងរក​គន្លឹះ​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ការ​ថប់​បារម្ភ និង​វិធី​គ្រប់គ្រង​ភាព​តានតឹង​នៅក្នុង​គ្រួសារ​ផងដែរ​៕ ដោយៈ​health.com.kh

#