ដោយ ៖ វិបុល/(ភ្នំពេញ) ៖ ប្រជាពលរដ្ឋខ្មែរចំនួន៤៨នាក់ ដែលរងគ្រោះដោយសារ ការចាញ់បោកមេខ្យល់ទៅធ្វើការ នៅក្នុងប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសទាំង៤នេះ ជួយអន្តរាគមន៍នាំមកកាន់ប្រទេសកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាស បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង៤៨នាក់នោះ គឺត្រូវបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ី៥នាក់, ម៉ាឡេស៊ី១៤នាក់, សិង្ហបុរីម្នាក់ និងប្រទេសឡាវ២៨នាក់។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា រហូតដល់ពេលនេះ ពលរដ្ឋខ្មែរទាំង៤៨នាក់នោះ ត្រូវបានបញ្ជូន មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពហើយ៕