ស្ថានទូត​ខ្មែរ​នៅ​ថៃ​តវ៉ា​រឿង​ឃុំខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​៨៥​នាក់​លើស​កំណត់​

314
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ក្រសួងការបរទេស​ក​ម្ពុ​ជា កំពុងតែ​ស្វះស្វែង​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៨៥​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ជាច្រើន​ខែ​មកហើយ​នៅ​មិនទាន់​ដោះលែង​ឲ្យ​មាន​សេរីភាព ឡើងវិញ​។​ទន្ទឹមនេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​កំពុងតែធ្វើការ​តវ៉ា​ចំពោះ​ការឃុំខ្លួន​ប្រជា​ពើ​រដ្ឋ​ខ្មែរ ៨៥​នាក់ លើស​ការកំណត់​។​

លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ


​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​កេ​ត សោ​ផាន់ បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែសីហា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៨៥​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ជា​យូរ​ខែ​មកហើយ តែ​ចុង​ក្រោយនេះ ខាង​អគ្គ​កុងស៊ុល​នៅ​ស្រះកែវ ក៏ដូចជា​ស្ថានទូត​នៅ​បាងកក បាន​ដុតដៃដុតជើង​បាន​ទៅ​មើល​ពួកគាត់​នៅ​កន្លែង​ឃុំឃាំង ហើយ​ពួកគាត់​មាន​សុខ​ភាពល្អ មានការ​ទំនុកបម្រុង​ត្រឹមត្រូវ​។ ដោយ​លោក​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន​៦១​នាក់ ត្រូវបាន​គេ​បញ្ជូន​ពី​កន្លែង​ឃុំឃាំង​នៅ​បាងកក​យកមក​ដាក់​ឃុំឃាំង​នៅ​ស្រះកែវ ។ ហើយ​ការឃុំខ្លួន​ពួកគាត់ គឺ​លើស​រយៈពេល ដោយ​ស្ថានទូត​កំពុងតែ​តវ៉ា​។
​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តថា ចំពោះ​ការឃុំខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​លើស​រយៈ​ពេលនេះ​ភាគី​ថៃ​ឆ្លើយថា ដោយសារតែ​ចង់​រក្សាទុក​ពួកគាត់ (​ប្រជាពលរដ្ឋ​ខ្មែរ​) ដើម្បី​ជា​បន្ទុក​ក្នុងការ​ឆ្លើយ​នៅ​ចំពោះ​មេខ្យល​ថៃ​ចំនួន​ប្រាំពីរ​នាក់ ពាក់ព័ន្ធ​ការរត់ពន្ធ​មនុស្ស​។ ស្ថានទូត និង​អគ្គ​កុងស៊ុល​នៅ​ស្រះកែវ កំពុង​ខិតខំ​ធ្វើការ​ងារ​នេះ​បន្តទៀត​៕ សរន

#