ស្ថានទូត​គុយ​វ៉ែត​លើក​ទឺ​ក​ចិត្ត​ឱ្យ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​

852
ចែករម្លែក
ភារៈធារី​ស្ថានទូត​គុយ​វ៉ែត​ប្រចាំ​នៅ​កម្ពុជា លោក ហ្សា​ហឹ អេ​ម ប៊ី អេ​ម អាល់​ខូ​រ៉េ​និ​ច​

​ដោយ:​ដេប៉ូ​/​ភ្នំពេញ ​៖ ​ស្ថានទូត​គុយ​វ៉ែត​បានបង្ហាញ​ការពេញចិត្ត​ និង​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​ចេញទៅ​បំពេញការងារ នៅ​ប្រទេស​របស់ខ្លួន​ដែល​ក្នុងនោះ​មិន​ត្រឹម​ទទួលបាន​កិច្ចការពារ​លើ​ការងារ​ទេ​នៅ​អាច​ទទួលបាន​សិទ្ធ​សិរី​ភាព​ដូច​ជនជាតិ​គុយ​វ៉ែត​ក៏ដូចជា​ជនជាតិ​ដទៃទៀត​ដែរ​។​
​ ​

ប្រាប់​បណ្តាញ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ភារៈធារី​ស្ថានទូត​គុយ​វ៉ែត​ប្រចាំ​នៅ​កម្ពុជា លោក ហ្សា​ហឹ អេ​ម ប៊ី អេ​ម អាល់​ខូ​រ៉េ​និ​ច​( Zaher M.Al-khurainey) បានឱ្យដឹងថា​បន្ទាប់ពី​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​ពិសេស​មានការ​បញ្ជូន​ព​លករ​កម្ពុជា​ទៅ​បំពេញការងារ​មក​ប្រទេស​គុយ​វ៉ែត​សម្តែង​ការអបអរសាទរ​ហើយ​ចង់បាន​ពលករ​កម្ពុជា​ទៅ​បំពេញការងារ​កាន់តែច្រើន​ឡើង​ថែមទៀត​។​

​លោក​បានឱ្យដឹង​បន្ថែមថា​ចំពោះ​ប្រាក់​ឈ្នួល​របស់​ពលករ​កម្ពុជា​ គឺ​អាស្រ័យទៅលើ​មុខជំនាញ​និង​កិច្ចការងារ​របស់​ពួកគាត់​នៅពេល​ទៅ​បំពេញ​នៅ​ប្រទេស​គុយ​វ៉ែត​ប៉ុណ្ណោះ​។​ ទោះបីយ៉ាងណា​ប្រទេស​គុយ​វ៉ែត​គឺជា​ប្រទេសមួយ​មាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ហេតុនេះ​លោ​កស​ង្ឃឺ​ម​ថា​ពលរដ្ឋ​កម្ពុជា​ពិតជា​ពេញចិត្ត​នៅពេល​បាន​ទៅធ្វើ​ការ​នៅ​ទីនោះ​។​

​បើតាម​លោក​ភារៈធារី​ស្ថានទូត​គុយ​វ៉ែត​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ដែរ​ថា​តាមរយៈ​ការបំពេញ​ទស្សនៈកិច្ច​របស់ លោកស្រី ហ៉ី​ន ស៊ូ​ពែ​ហ៍ (Hend Subaih B ALSUBAIH) រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​នៃ​រដ្ឋ​គុយ​វ៉ែត មកកាន់​កម្ពុជា កាលពី​ថ្មីៗ​នេះ​គឺ​បានទទួល​នូវ​លទ្ធផល​ជោគជ័យ និង​ផ្លែផ្កា​ដ៏​មហិមា​។​

លោក​បាន​បន្ថែមថា​ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី ហ៉ី​ន ស៊ូ​ពែ​ហ៍ គឺជា​ដំណើរ​ទស្សនកិច្ច​ដំបូង ក្នុង​គោលបំណង​បញ្ជាក់ និង​ជំរុញ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ក្នុង​វិស័យ​ផ្លាស់ប្តូរ​ហត្ថពល​កម្ម ដែល​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​រដ្ឋ​គុយ​វ៉ែត ឱ្យ​កាន់តែ​ដំណើរការ​ទៅមុខ និង​មាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៤-២៥ ខែតុលា កន្លងទៅ លោកស្រី ហ៉ី​ន ស៊ូ​ពែ​ហ៍ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ស្រប​ពេលដែល​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​កម្ពុជា ដែល​កើតចេញពី​ការបោះឆ្នោត បាន​បង្កើត​ឡើងជា​ផ្លូវការ​។​

ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ការងារ​របស់​កម្ពុជា និង​គុយ​វ៉ែត បាន​ព្រមព្រៀងគ្នា​ថា នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​វិនិយោគិន​គុយ​វ៉ែត ក៏មាន​បំណង​ចង់​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ កម្ពុជា​នឹង​បញ្ជូន​ពលករ​របស់ខ្លួន​ចំនួន ៥​ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើកដំបូង នៅ​ប្រទេស​គុយ​វ៉ែត នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។​

ដោយឡែក​បើតាម​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹងថា​ចំពោះ​គម្រោង​បញ្ជូន​ពលករ​កម្ពុជា​ទៅធ្វើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត​នេះ​គឺមាន​ច្រើន​វិស័យ​ក្នុងនេះ​រួមមាន​ទាំង ផ្នែក​សេ​វ៉ា ឧស្សាហកម្ម​និង​កសិកម្ម​ជាដើម​។​
​ ​

លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹងផង​ថា​ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​កម្ពុជា​ត្រូវមាន​នោះ​គឺ​ត្រូវមាន​ការបណ្តុះបណ្តាល​ជាមុន​និង​ពលករ​ត្រូវមាន​ជំនាញ​។​ក្រៅពីនេះ​ពលករ​ត្រូវ​ស្វែងយល់​ពី​វិស័យ​ការងារ លក្ខ​
​ខណ្ឌ​អាកាសធាតុ​។​ព្រមជាមួយ​គ្នា​ចំពោះ​តម្រូវការ​ចាំបាច់​បំផុត​នោះ​គឺ​កម្ពុជា​យើង​ត្រូវការ​ទីផ្សារការងារ​និង​តម្រូវការ​ចំនួន​ពលករ​ផងដែរ​៕B/
​ ​