ស្ថានភាពអកាសធាតុនៅបន្ទាយ​មានជ័យតំបន់ខ្ពស់ប៉ែកខាងជើង​ត្រជាក់ជាងតំបន់ទំនាបប៉ែកខាង​ត្បូង

165
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ស្ថានភាពអកាសធាតុនៅបន្ទាយមានជ័យតំបន់ខ្ពស់ប៉ែកខាងជើងត្រជាក់ជាងតំបន់ទំនាបប៉ែកខាងត្បូង។

ក្នុងពេលអាកាសធាតុចុះត្រជាក់ពីថ្ងៃទី១០-១៣ខែធ្នូឆ្នាំ២០១៩ ដែលបណ្តាលមកពីឥទ្ធិពល​ជ្រលងសម្ពាធខ្ពស់ដែលគ្របដណ្តប់លើប្រទេសកម្ពុជាយើងនឹងចុះថមថយដោយរំកិលឡើងលើជាលំដាប់នេះ ធ្វើអោយអាកាសធាតុនៅខេត្តបន្ទាយមានជ័យមានសីតុណ្ហ​ភា​ពអប្បបរមាពី១៩-២១អង្សារសេ នៅប៉ែកកណ្តាលនិងខាងត្បូង ខាងកើតជាតំបន់ទំនាប់។និងពី១៥-១៧អង្សារសេនៅប៉ែកខាងជើងនិងខាងលិចជាតំបន់ខ្ពង់រាបនិងជូរភ្នំ ។

ឯសីតុណ្ហភាពអតិបរមាវិញ មានពី២៥-២៧អង្សារដេនៅប៉ែកខាងកើតនិងខាងត្បូង។និងពី២៣-២៦អង្សារសេនៅប៉ែកខាងជើង ពោលគឺស្ថានភាពអាកាអាតុចុះត្រជាក់នេះ ប្រហាក់ប្រហែលកាលពីថ្ងៃទី៥ដល់៩ខែធ្នូដែរ ដែលកាលណោះបានរងឥទ្ធពលជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនគួបផ្សំនឹងខ្យល់មូសុងឦសាន្តខ្លាំងនោះដែរ ។

មន្ត្រីអាជ្ញាធរនិងជំនាញបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នសុខភាពពីអាកាសធាតុចុះត្រជាក់នេះ។

ឯពលរដ្ឋ កងកម្លាំង មន្ត្រីវិញថា អាកាសធាតុចុះត្រជាក់ប៉ុណ្ណេះ គឺធ្វើអោយត្រជាក់ស្រួលខ្លួនទៅវិញទេ មិនទាន់ប៉ះពាល់សុខភាពអីទេ។ ក្នុងនោះ ម្នាក់ៗមានបន្ទប់សម្រាន មឆនអាវក្រាសឬអាវរងារ មានភួយដណ្តប់ដែលត្រៀមបង្ការមុន៕B/