ស្ថានភាព​ការនាំចេញ​របស់​កម្ពុជា​នៅតែ​ល្អប្រសើរ

917
ចែករម្លែក
  • 10
    Shares

ដោយ : ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា ខណៈដែល​ការបោះឆ្នោត​ថ្នាក់ជាតិ នីតិកាល​ទី​៦​ត្រូវបាន​បញ្ចប់ ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ នៅតែ​រក្សាបាន​កំណើន​ល្អ​។ ពោល​គឺអាច​រក្សា​កំណើន​បាន​ប្រមាណ​ជាង​១០​ភាគរយ នៅ​ឆ្នាំ​២០១៨​នេះ​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ លោក ហូ ស៊ី​យ៉ុង ប្រធាន​នាយកដ្ឋាន​នាំចេញ​នាំចូល នៃ​ក្រសួងពាណិជ្ជកម្ម​ក បាន​ឲ្យ​ដឹង​ទៀតថា ការបញ្ជាទិញ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក ដូចជា​ម៉ាក​អា​ឌី​ដាស (Addidas) និង​ហាស​អេ​ន​អឹម (H&M)​ជាដើម នៅតែ​បន្ត​មាន​។ លោក​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ទាំង​ការបញ្ជាទិញ ក៏ដូចជា​ការនាំចេញរ​បស់​កម្ពុជា​នឹង​នៅតែ​ល្អប្រសើរ ទោះបីជា​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ពិសេស​ស្ថានភាព​នយោបាយ​ស្ថិតក្នុង​ភាពប្រក្រតី​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំចេញ​នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​០៦​ខែ ឆ្នាំ​២០១៨ ការនាំ​ទំនិញ​ចេញពី​កម្ពុជា រួមមាន​៖ វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​ជាដើម​សរុប​ចំនួន​ប្រមាណ​៥.២២៧​លាន​ដុល្លារ កើនឡើង​ប្រមាណ​៥.៧០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈ​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ប្រមាណ​៤.៩៤៥​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​នាំចេញ​ទៅកាន់ សហរដ្ឋអាមេរិក សហគម​អឺរ៉ុប កាណាដា និង​ជប៉ុន​។​ល​៕ ​/MN