ស្ថានភាព​តម្លៃ​ស្រូវ​និងដំឡូង​មី​នោ​ខេត្តបន្ទាយមានជ័យ ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ

500
ចែករម្លែក
  • 25
    Shares

ដោយ:ប​.​ជ័យ​/បន្ទាយមានជ័យ​ ៖ ស្ថានភាព​តម្លៃ​ស្រូ​វ​និង​មើមដំឡូង​មី ​នៅ​ខេត្តបន្ទាយមានជ័យ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ (​នៅ​ថ្ងៃ​ច័ន្ទ​-​ព្រហស្ថ​ថ្ងៃទី ១១-១៤​ខែ កុម្ភៈ ឆ្នាំ ២០១៩ ) ឃើញថា មិនទាន់​ធ្លាក់​ថ្លៃ​ណាស់ណា​ទេ ហើយក៏​នៅមាន​ឈ្មួញ​ចុះ​ទិញ​ជា​ហូរហែរ​ខ្លះ​ដែរ ។​

លោក​ប៊ុ​ក ឡា​​យ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១៤​ខែកុម្ភៈ ​ថា ​ក្រុមការងារ​ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ស្រង់ វិភាគ​តម្លៃ​ទំនិញ​ទូទៅ​រួមទាំង​កសិផល​ជាប្រចាំ​។​

ចំពោះ​តម្លៃ​កសិផល ពិសេស​ស្ថានភាព​ស្រូវ​នៅ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក (​ថ្ងៃទី​១១​ខែកុម្ភ​:​ឆ្នាំ​២០១៩ ) មាន​ដូចតទៅ ៖ ​ស្រូវ​សែន​ក្រអូប​(​សើម​)​តម្លៃ ១០២០​រៀល​/​គ​.​ក, ​ស្រូវ​អ៊ី​អ៊ែរ​៨៥(IR85 )(​សើម​) តម្លៃ ៦៣៥​រៀល​/​គ​.​ក ទៅ៦៥០​រៀល​/​គ​.​ក ។​

អំពី​ឈ្មួញ​ចុះ​ទិញស្រូវ​តាម​បាល​ស្រែ​និង​គោលដៅ​​ខាងលើ លោក​ប្រធាន​ម​ន្ទី​រ​ឲ្យ​ដឹង​ថា មាន​ឈ្មួញ​ចុះ​ប្រមូល​ទិញ ៧​ទៅ​១០​ឡាន​ដែរ​ក្នុង​១​ថ្ងៃៗ (​មាន​ខ្លះៗ តែ​ហូរហែ​រដែរ ។​ ដោយ​ក្នុងនោះ នៅ​ស្រុក​ព្រះនេត្រព្រះ ស្រូវប្រាំង​លើក​ទី​២ មិនទាន់​ច្រូត មាន​ប្រហែល​៣០% ស្រុក​ភ្នំស្រុកស្រូវ​មិនទាន់​ច្រូតប្រហែល​៤០%។

លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេ​ត្តឲ្យដឹង​បន្តថា បើ​គិតដល់​ថ្ងៃទី​១៣​ កុម្ភៈ តម្លៃ​ស្រូវ​ផ្កាម្លិះ​(​ស្ងួត​)១.៤៤៣​រៀល​/​គ​ក្រ, ស្រូវ​សែន​ក្រអូប​(​ស្ងួត​) ១.២០២​រៀល​/​គ​ក្រ សែន​ក្រអូប​(​សើម​) ១.០២៥​ម​រៀល​/​គ​ក្រ, ស្រូវ​នាងខុន​(​ស្ងួត​) ១.០៨៩​រៀល​/​គ​ក្រ, ​ស្រូវ​អ៊ី​អ៊ែរ (​សើម​) ៦៤៥​រៀល​/​គ​ក្រ,​ មើមដំឡូង​មី​(​ស្រស់​) ២៥៣​រៀល​/​គ​ក្រ និង​មើមដំឡូង​មី​(​ស្ងួត​) ៦៣៣​រៀល​/​គ​ក្រ។​

ប៉ុន្តែ​តម្លៃ​ដែល​មន្ត្រី​ស្រង​ខាងលើ ត្រូវបាន​កសិករ​នៅតាម​វាលស្រែ​ទីទៃ​ពីគ្នា ឲ្យដឹងថា ​តម្លៃ​ស្រូវ​ជាក់ស្តែង ​ដែល​ពួកគាត់​លក់បាន​តម្លៃ​ទាប​ជាង​តារាង​តម្លៃ​ដែល​មន្ត្រី​បាន​អះអាង។​

ទោះយ៉ាងណា តម្លៃ​ទាំងនេះ បើ​ប្រៀបធៀប​នឹង​កាលពី​ប្រមូល​ផល​ស្រូវប្រាំង​លើក​ទី​១ (​ស្រូវប្រាំង​ដើមរដូវ​វស្សា​) កាលពី​ខែតុលា-​វិច្ឆិកា ២០១៨ ) ​និង​ស្រូវវស្សា ខែវិច្ឆិកា ធ្នូ ឆ្នាំ​២០១៨​ និង​ខែមករា​ ឆ្នាំ​២០១៩ គឺ​វា​បាន​ធ្លាក់ចុះ តែ​មិនទាន់​ចុះថោក​ហួសហេតុ​ពេក​ដែរ ។ ហើយ​ឈ្នួ​ញ​កណ្តាល​និង​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​បៃតង ក្រុមហ៊ុន​ធនាគារ​ស្រូវ​កម្ពុជា​…​ជាដើម ក៏​នៅមាន​ចុះ​ទិញស្រូវ​តាម​គោលដៅ​វាលស្រែ​នៅ​ស្រុក​មង្គលបុរី ព្រះនេត្រព្រះ ភ្នំស្រុក សិរីសោភ័ណ​ដែរ ។​

គួរ​រំលឹក​ដែរ​ថា នៅ​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​និង​ជំនាញ​មាន​ផែន​ការឲ្យកសិករ​ធ្វើ​ស្រូវប្រាំងរ​ដុ​វ​ប្រាំង​(​ស្រូវប្រាំង​លើក​ទី​២) ជិត​៨​ពាន់​ហិច​តា​ប៉ុណ្ណោះ។ ប៉ុ​ន្តេ​ជាក់ស្តែង​៣-៤​ឆ្នាំ​មកនេះ​ កសិករ​ធ្វើ​លើស​ផែនការ​ដល់​ទៅ​៣​ទៅ​៦​ដង។

ហេតុនេះហើយ​បានជា​ត្រូវ​ខ្វះ​ទឹក​ស្រោចស្រព ហើយ​សម្រាប់​ឆ្នាំ​២០១៩ នេះ ស្រូវ​ប្រាំង​​លើក​ទី​២​នេះ ប្រមាណ​១៣.០០០​ហិច​តា​នៅ​ស្រុក​ភ្នំស្រុក​ និង​រាប់ពាន់​ហិច​តា​ក្នុង​១​ស្រុកៗ​ផ្សេងទៀត ត្រូវ​បោះបង់ចោល​ពីព្រោះ​ខ្វះ​ទឹក ហើយ​អាជ្ញាធរ​និង​ជំនាញ​ក៏​អនុវត្ត​ការណែនាំ​របស់​បទបញ្ជា​នៃ​ប្រមុខ​រាជរដ្ឋាភិបាល មិនឲ្យ​កសិក​របុម​ទឹក​សេស​សល់​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ ឡើយ​៕​B/