ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគជាំ​រាលដាល​កាន់តែ​ធំធេង​ ​

964
ចែករម្លែក

(​ភ្នំពេញ​)៖​សម្ពាធ​ទាប​កើតមាន​នៅក្នុង​សមុទ្រ​ចិន កាលពី​ថ្ងៃទី​១៦​ខែសីហា​ព្រម​ពេល​ជាមួយគ្នា​នឹង​ជ្រលង​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល បាន​រំ​កឹ​ល​ទៅដល់​ឆ្នេរ​ខាងត្បូង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ហើយ ដោយមាន​ដំណើរ​ឆ្ពោះ​ចូលទៅ​ឈូង​សមុទ្រ​ថៃ និង​ជ្រោយ​​ម៉ា​ឡា​កា​នៅ​ថ្ងៃទី​១៩​ខែសីហា​នោះ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ដល់​កម្រិត​ជិត​២០០​មី​លី​ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ​និង​រាលដាល​​ទៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត ទំនាប​កណ្តាល​ពាយព្យ និង​តំបន់​ខ្ពង់រាប​។​
​ ​
​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៧​ខែសីហា​ថា​សម្ពាធ​​ទាប​ដែល​កើតមាន​នៅក្នុង​សមុទ្រ​ចិន​កាលពី​ថ្ងៃទី​១៦​ខែសីហា​នៅថ្ងៃនេះ​(១៧)​វា​បាន​រំ​កឹ​ល​ទៅ​កៀក​ឆ្នេរសមុទ្រ​ខាងត្បូង​ទីក្រុង​ហូរ​ជី​មិញ​ប្រទេស​វៀតណាម​ហើយ មានដំណើរ​ចូលទៅក្នុង​ឈូង​សមុទ្រ​ថៃ​និង​ជ្រោយ​ម៉ា​ឡា​កា​ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោ​គាំ​នៅ​ខេត្តកំពត កោះកុង​និង​ខេត្ត​ព្រះសីហនុ ដោយ​កម្រិត​ទឹកភ្លៀង​រហូតដល់​ជិត​២០០​មី​លី​ម៉ែត្រ​នា​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​។​

​អ្នកនាំពាក្យ​ក្រសួង​ខាងលើ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧​ខែសីហា​នេះ ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​តំបន់ឆ្នេរ បាន​រាលដាល​ទៅដល់​តំបន់​ទំនាប​​កណ្តាល​ភាគ​ខាងកើត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម ជាពិសេស​ខេត្ត​ត្បូងឃ្មុំ​ស្វាយរៀង​ព្រៃវែង​និង​នៅ​ថ្ងៃទី​១៨​ភ្លៀង​ធ្លាក់​ជោគជាំ​នឹង​រំ​កឹ​ល​ទៅដល់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​រហូតដល់​ថ្ងៃទី​២០​សីហា​ទើប​ចុះខ្សោយ​វិញ​។
​ ​
​កាលពី​ថ្ងៃទី​១៦​ខែសីហា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ជូនដំណឹង​ថា ជ្រលង​សម្ពាធ​ទាប​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​​ព្រះរាជាណាចក្រ​កម្ពុជា​ព្រម​ពេល​ជាមួយគ្នានេះ មាន​សម្ពាធ​ទាប​មួយ​បាន​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ សម្ពាធ​ទាប​នេះ​​នឹងធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម​ភាគខាងត្បូង​នៅ​ថ្ងៃទី​១៧​ខែសីហា​ហើយ​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​មុន​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​១៩​ខែសីហា​។​
​ ​
​នៅក្នុង​សេចក្តីជូនដំណឹង​បានបង្ហាញ​ឲ្យ​ឃើញ​ទៀតថា លក្ខណៈ​អាកាសធាតុ​បែបនេះ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០​ខែសីហា​សម្រាប់​តំបន់​ទំនាប​កណ្តាល ដែល​រួមមាន​ដូចជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង បាត់ដំបង សៀមរាប​និង​ខេត្ត​បន្ទាយ​មាន​ជ​យ័ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេរដាស អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយ​​ផ្គរ​រន្ទះ ។ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន និង ខេត្តកំពង់ធំ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​
​ ​
​ក្នុង​សេចក្តីជូនដំណឹង​បាន​បន្ថែមទៀតថា សម្រាប់​តំបន់​ខ្ពង់រាប​ដូចជា​ខេត្ត​មណ្ឌល​គី​រី រតនគីរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​​មាន​ជ​យ័ ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ពពក​ច្រើន​ដេរដាស អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​។ ឯ​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។ ​តំបន់​មាត់សមុទ្រ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ​។ រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​។​
​ ​
​នៅក្នុង​សេចក្តីជូនដំណឹង​ក៏បាន​អំពាវនាវ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​នឹង​កើតមានឡើង ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕
​ដោយៈ​ប​.​ខុន​/sn

កោះកុង៖ ភ្លៀងដែលបានចាប់ធ្លាក់តាំងពីវេលាយប់ថ្ងៃទី ១៦ រហូតមកទល់ព្រឹកថ្ងៃទី ១៧ ខែសីហា នេះ កំពុងបង្កឱ្យផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ រងការជន់លិច