ស្ថានភាព​អាកាសធាតុ ជំនន់​ទឹកភ្លៀង និង ទឹកទន្លេ​កាន់តែ​បន្ថែម​ទម្ងន់​

959
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​វិ​សម្ពាធ​ថ្មី​មួយទៀត​ដែល​បានកើត​មាននៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​១០​បន្ទាប់ពី​ព្យុះ​ទី​៩​បាន​រំកិល​ក្បែរ​ដីគោក​ក្រុង​ហាណូយ ខណៈពេល​សម្ពាធ​ទាប​សកម្ម​នៃ​ប្រព​ន្ធ័​សម្ពាធ​ទាប​នៅតែ​បន្ត​គ្របដណ្តប់​តំបន់​អាង​ទន្លេមេគង្គ​លើ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​លំដាប់​។

មកដល់​ម៉ោង ១០ ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សំរោង នៅ​ចំណុច​ស្ពាន​សំរោង ផ្លូវជាតិ​លេខ ៤ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ៧,១០ ម ។ ពេលនេះ ទឹកជំនន់​កំពុង​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន ប្រវែង​ប្រមាណ ១ គម ក្នុង​កម្ពស់​ពី ១,៥០-១,៦០ ម(រូបថតក្រសួងធនធានទឹក)

​ចំណែក​ស្ថានភាព​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា​វិញ​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្តបន្ទាប់​នៅ​តំបន់​មាត់សមុទ្រ​។​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤​នៅតែ​មិនទាន់​អាច​ទៅមក​បាន តែ​ស្ទឹង​ព្រែក​ត្នោត​មិនា​ន់​មាន​ទឹកជំនន់​កើតឡើង​នៅឡើយ​ទេ​។​

​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ថា សម្ពាធ​ទាប​សកម្ម​មួយ​នៃ​ប្រព​ន្ធ័​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​កាត់​លើ​តំបន់​អាង​ទន្លេមេគង្គ​លើ ក្នុងពេលដែល​ព្យុះ​ទី​៩​ឈ្មោះ​សុន​ទី​ញ​បាន​រំកិល​ទៅជិត​ដល់​ដីគោក​នៃ​ក្រុង​ហាណូយ ក្នុងពេល​ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​ខ្លាំង ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដូចជា​ខេត្តកោះកុង ព្រះសីហនុ​បន្ត​មាន​ភ្លៀង​ធ្លាក់​ច្រើន លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​និង​មាន​រលក​ខ្ពស់ៗ ។ ឯ​​បណ្តា​រាជធានី​ខេត្ត​ផ្សេងទៀត​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​និង​ផ្ទៃមេឃ​មាន​សភាព​អួរ​អាប់​ខ្លាំង​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ផ្លូវជាតិ​លេខ​៤​នៅតែ​មិនទាន់​អាច​ឆ្លងកាត់​បាន​ដោយសារ​នៅមាន​ទឹក​លិច​ជ្រៅ តំបន់ភ្នំ​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ទឹក​លិច​ផ្លូវ​ហូរ​កាត់​ផ្លូវ​នេះ​ស្រក​យឺត តែ​ស្ទឹង​ព្រែក​ត្នោត​មិនទាន់មាន​ជំនន់​កើតឡើង​ទេ ដោយសារ​ក្រសួង​បាន​រំដោះ​ទឹក​ដែលមាន​នៅក្នុង​ប្រព​ន្ធ័​នានា​ចេញ​មុន​។​ទឹកស្ទឹង​ព្រែក​ត្នោត​ត្រូវបាន​បង្វែរ​ទៅតាម​ប្រឡាយ​មេ​នាំ​ទឹក​ទៅកាន់​បឹង​ទន្លេបាទី ។ ទ្វារ​ទឹក​នៅតាម​ប្រព​ន្ធ័​ធារាសាស្ត្រ​ក្នុង​ខេត្តកំពង់ស្ពឺ​ត្រូវបាន​បើកចំហ ដើម្បី​បញ្ចេញ​ទឹក​មុនពេល​មាន​ជំនន់​ទឹកភ្លៀង​តំបន់ភ្នំ​មកដល់​។ តំបន់ភ្នំ​ក្នុង​ខេត្តកំពង់ស្ពឺ​មាន​ភ្លៀង​ធ្លាក់​ច្រើនតែ​នៅ​ប៉ែក​ខាងត្បូង​ស្ទឹង ដែល​ថ្ងៃនេះ​បាន​ស្រក​ទៅវិញ​ហើយ​។​

មកដល់​ម៉ោង ១០ ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សំរោង នៅ​ចំណុច​ស្ពាន​សំរោង ផ្លូវជាតិ​លេខ ៤ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ៧,១០ ម ។ ពេលនេះ ទឹកជំនន់​កំពុង​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន ប្រវែង​ប្រមាណ ១ គម ក្នុង​កម្ពស់​ពី ១,៥០-១,៦០ ម(រូបក្រសួងធនធានទឹក)

​ចំណែកឯ​ស្ថានភាព​ព្យុះ​ទី​៩​នៅក្នុង​សមុទ្រ​ចិន​ដែល​បាន​រំកិល​ទៅជិត​ដល់​ដីគោក​ក្បែរ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ត្រូវបាន​លោក​ចាន់ យុ​ត្ថា​និយាយ​ឲ្យ​ដឹងថា​មិន​បង្ក​ឲ្យ​មាន​ភ្លៀង​ច្រើន​ដល់​អាង​ទន្លេមេគង្គ​លើ​ទេ ដោយសារ​ពេលនេះ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​មាន​វិ​សម្ពាធ​ថ្មី​មួយទៀត​កើតឡើង​ដែល​អាច​នឹង​វិ​វត្ត​ទៅជា​ព្យុះ​ស្រូប​ព្យុះ​ទី​៩​ឲ្យ​ថយឥទ្ធិពល​។ ទោះជា​យ៉ាងណា​មិនបាន​ធ្វើ​ឲ្យ​ដាច់ដោច​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ​នោះទេ​។​
​លោក​ចាន់ យុ​ត្ថា បាន​និយាយ​ដោយ​រំពឹងថា​បាតុភូត​ដែល​បានកើត​មាននៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​នេះ​នឹងមិន​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្ត​ទាំង​បួន​ខាងលើ​របស់​កម្ពុជា​ឡើង​មិន​ដល់​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រ​យ​ត្ន័​នោះ​។ ទោះជា​យ៉ាង​មន្ត្រី​ក្រសួង​ជំនាញ​មួយ​នេះ​បញ្ជាក់ថា​មន្ត្រី​ជំនាញ​កំពុងធ្វើការ​តាមដាន​យ៉ាង​​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​អាកាសធាតុ ទាំង​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹកទន្លេ​មេគង្គ ដើម្បី​ជូន​ដំណឹង​បន្ថែម​នៅពេល​បន្ទាប់​ទៀត​៕MN

មកដល់​ម៉ោង ១០ ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សំរោង នៅ​ចំណុច​ស្ពាន​សំរោង ផ្លូវជាតិ​លេខ ៤ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ៧,១០ ម ។ ពេលនេះ ទឹកជំនន់​កំពុង​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន ប្រវែង​ប្រមាណ ១ គម ក្នុង​កម្ពស់​ពី ១,៥០-១,៦០ ម