ស្ថានីយទូរទស្សន៍​កូរ៉េ​មួយ​ព្រមាន​ពី​ការ​ទុក​ដំឡូងបារាំង​ក្នុង​ទូទឹកកក​

709

ទោះបី​មនុស្ស​ជាច្រើន ធ្លាប់​ឮថា ទុក​ដំឡូងបារាំង​ក្នុង​ទូទឹកកក គឺ​មិនល្អ ក៏ប៉ុន្តែ​តាម​ទម្លាប់​ពី​ដើម​មក ពិសេស ដោយសារ​គិតថា ពុំមាន​អ្វី​ធ្ងន់ធ្ងរ ហេតុ នេះ​គ្រប់គ្នា​នៅតែ​ទុក​ដំឡូងបារាំង​ក្នុង ទូទឹកកក ដើម្បី​កុំឱ្យ​ឆាប់​ខូច ប៉ុន្តែ​ដើម្បី បញ្ជាក់ថា​ទម្លាប់​ថែទាំ​នេះ​បង្ក​គ្រោះថ្នាក់ ចំពោះ​សុខភាព​ទៅវិញ , ស្ថានីយទូរទស្សន៍​កូរ៉េខាងត្បូង បាន​ទំនាក់ទំនង ជាមួយ​ពួក​អ្នកជំនាញការ​ស្រាវជ្រាវ​អំពី អាហារ និង​អនុវត្តន៍​ការពិសោធន៍​មួយ ។​

-​ដំបូង គេ​យក​ដំឡូងបារាំង​ទៅ ថែទាំ​តាម​វិធី​មួយចំនួន ។ វិធី​ទី​១ គឺ​ដាក់ ចូលក្នុង​ទូទឹកកក ហើយ​វិធី​ទី​២ គឺ​ទុក​នៅ សីតុណ្ហភាព​បន្ទប់​ធម្មតា ។​
-​មួយ​រយៈពេល​ក្រោយមក​គេ យក​ដំឡូង​ចេញ និង​កាត់​សាក​ឃើញថា ដំឡូងបារាំង​ដែល​ទុកដាក់​តាម​វិធី​ទាំង ២ សុទ្ធតែ​ដូចគ្នា ពុំមាន​អ្វី​ខុសប្លែក ។ ប្រហែលជា​ដោយសារ​មូលហេតុ​នេះ ដែល​មនុស្ស​ជាច្រើន​អត្តនោម័ត និង​គិត ថា ថែទាំ​ក្នុង​ទូទឹកកក​នឹងមិន​អី ។​
-​ក៏ប៉ុន្តែ​គ្រោះថ្នាក់​ស្មាន​មិន​ដល់ គឺ​ក្រោយពេល​កែច្នៃ​ដំឡូងបារាំង ។ បន្ទាប់ពី​នោះមក ពួកគេ​យក​ដំឡូង បារាំង​ទាំង​២​ប្រភេទ​ទៅ​ចៀន​ក្នុង​រយៈ ពេល និង​សីតុណ្ហភាព​ដូចគ្នា ។ លទ្ធផល​ពិតជា​ធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ខ្លួន ។ ដំឡូងបារាំង​ទុក​ក្នុង​ទូទឹកកក​មាន​ពណ៌ ក្រមៅ​ជាង​ច្រើន​ប្រៀប​នឹង​ដំឡូងបារាំង ទុក​ក្នុង​សីតុណ្ហភាព​បន្ទប់ ។​
​ ​
​ពេលនេះ​គេ​ពឹង​អ្នកជំនាញការ វិភាគ​សមាស​ធាតុគីមី​ក្នុង​ដំឡូងបារាំង ទាំង​២​ប្រភេទ​នោះ​រកឃើញថា ដំឡូង បារាំង​ទុក​ក្នុង​ទូទឹកកក​មាន​សមាសធាតុ អា​គ្រី​មិន (acrymide) ០,97 mg ក្នុង ដំឡូង​មួយ​គីឡូ រីឯ​ដំឡូងបារាំង​ទុក​នៅ សីតុណ្ហភាព​បន្ទប់​ធម្មតា​វិញ គឺមាន​តែ ០,55 mg ក្នុង​មួយ​គីឡូ តិចជាង​៤០ ភាគរយ ។ អា​គ្រី​មិនជា​សារជាតិ​មួយ តែង​ត្រូវបាន​កកើត​ក្នុង​អាហារ​ពេល ចៀន​បំពង ប៉ុន្តែ​នេះ​ជា​សារជាតិ​ដ៏​គ្រោះ ថ្នាក់​មួយ ។ សារធាតុ​នេះ​អាច​ត្រូវបាន ចាត់ទុកជា​កត្តា​មួយ​បង្ក​ជា​ជំងឺមហារីក ច្រើន​ប្រភេទ ប្រសិន​បញ្ចូល​ក្នុង​សរីរាង្គ ច្រើនពេក​។​
​ ​
​តាមរយៈ​ការពិសោធន៍​នេះ គេ ចង់​ក្រើនរំលឹក​អ្នកប្រើប្រាស់​ថា ដាច់ខាត មិន​ត្រូវដាក់​ដំឡូងបារាំង​ក្នុង​ទូទឹកកក ។ ថែទាំ​នៅ​សីតុណ្ហភាព​បន្ទប់ គឺ​ល្អ​បំផុត និង​សុវត្ថិភាព​សម្រាប់​សុខភាព ។ ដើម្បី ថែទាំ​ដំឡូងបារាំង​ចូរ ដាក់​វា​នៅក្នុង​ថង់ ក្រដាស​ទុក​ចំហ (​ចោះ​ប្រហោង​នៅ ថង់​)​។ ទន្ទឹម​នោះ​យើង​អាចដាក់​បន្ថែម ផ្លែ​ប៉ោម​មួយ​ផ្លែ​ទៅក្នុង​នោះ ។ វិធី​នេះ នឹង​រក្សា​ផ្លែ​ប៉ោម និង​ដំឡូងបារាំង​នៅ ស្រស់​បានយូរ ៕ ប្រែ​សម្រួលៈ រតនៈ