ស្ថានីយ​បូមទឹក​ត្រឡោកបែក​គ្រោង​ដំណើរការ​ឆាប់ៗខាងមុខ​

1512
ចែករម្លែក
គម្រោងស្ថានីយ៍បូមទឹកត្រឡោកបែក

(​ភ្នំពេញ​) ៖ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​​រាជធានី​ភ្នំពេញ បាន​កសាង​បណ្តាញ​លូ​ជាច្រើន​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ថែមទៀត​នោះ​គឺ​កសាង​ស្ថានីយ​បូម​ទឹកធំៗ​ជាច្រើន​​កន្លែង និង​មាន​សមត្ថភាព​បូមទឹក​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន​៣​ដង​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ ។​
​ ​
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា  នេះ​សម្រាប់​ស្ថានីយ​ទួលគោក​ទី​១​ត្រឡោកបែក រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ថាបនា​បានសម្រេច​ប្រមាណ​៨៥​ភាគរយ​ហើយ ដោយ​អាច​បូមទឹក​បាន​៦​គ្រឿង ទំហំ​១​ម៉ែត្រ​ស្មើនឹង ១៨​ម៉ែត្រគូប លើ​ផែនការ ២៣.៣​ម៉ែត្រគូប ។
​ ​
​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​ជំនាញ​បាន​បញ្ជាក់ថា ស្ថានីយ៍ថ្មី​នេះ​មាន​សមត្ថភាព​បូមទឹក​បាន​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី​គឺ​កើន​៣​ដង​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ ដែល​នឹង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៥៩២ ផ្លូវ​លេខ​៣១៧ ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៦០៨ ផ្លូវ​លេខ​៣៣៧ ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​ផងដែរ​៕MN​ដោយ​៖​វិបុល​