ស្ថានីយ៍​បូមទឹក​បឹងត្របែក​នឹង​ដំណើរការ​សាកល្បង​បូមទឹក​ចេញ​ដោយ​ប្រើ​ម៉ូ​ទ័​រ​បូមទឹក​ទាំង ១១​គ្រឿង​នៅ​ចុងខែ​ឧសភា​ខាងមុខ​

1115
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​តាម​គម្រោង​ដែល​គ្រោងទុក​នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​ស្ថានីយ៍​បូមទឹក​បឹងត្របែក​នឹង​ដំណើរការ​សាកល្បង​បូមទឹក​ចេញ​ដោយ​ប្រើ​ម៉ូ​ទ័​រ​បូមទឹក​ទាំង​១១​គ្រឿង​ដើម្បី​រំដោះ​ទឹក​ចេញពី​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។​ដោយ​គិត​មកដល់ពេលនេះ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក ស្ថិតនៅលើ​កំណាត់​ផ្លូវ​២៧១ ជិត​ច្រមុះជ្រូក ក្បាលថ្នល់​ខណ្ឌចំការមន មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​ម្រេច​បាន​៩៥​ភាគរយ​ហើយ​។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ មេសា​នេះ​ថា​៖ ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក សម្រេចបាន ៩៥​ភាគរយ ហើយ​។ ស្ថានីយ៍​នេះ មាន​ម៉ូ​ទ័​រ​បូមទឹក​ចំនួន ១១​គ្រឿង មាន​សមត្ថភាព​បូមទឹក ២៣.៣​ម៉ែត្រគូប​ក្នុង ១​វិនាទី គឺ​កើន ៣​ដង ធៀប​នឹង​ស្ថានីយ៍​ចាស់ ។​លោក​បញ្ជាក់ទៀតថា​៖ នៅ​ពាក់កណ្តាល​ខែឧសភា​ឆ្នាំ​២០១៨​នេះ ស្ថានីយ៍​បូមទឹក​បឹងត្របែក នឹងធ្វើ​តេស​ម៉ូ​ទ័​រ​បូមទឹក​ចំនួន ៥​គ្រឿង​ទៀត រួច​ដាក់ឱ្យ​បូម​សាកល្បង​នៅ​ចុងខែ​ឧសភា ខណៈ​៦​គ្រឿង​ទៀត​បាន​ដំណើរ​ហើយ​នោះ ។​
​គួរ​បញ្ជាក់ថា​៖ ស្ថា​នី​យ៏​បូមទឹក​បឹងត្របែក​បាន​បំពាក់​ម៉ូទ​រ័​ថ្មី​ខាត​ធំ​ចំនួន​១១​គ្រឿង​។​ម៉ូទ​រ័​ថ្មី​នេះ​មាន​សមត្ថភាព​បូមទឹក ២៣.៣​ម៉ែត្រគូប​ក្នុង ១​វិនាទី គឺ​កើន ៣​ដង ធៀប​នឹង​ស្ថានីយ៍​ចាស់ ។​
​តាមរយះ​ស្ថា​នី​យ៏​បូមទឹក​បឹងត្របែក​ថ្មី​នេះ​នឹង​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៣ គឺ​ខណ្ឌដូនពេញ​,​ខណ្ឌ​៧​មករា​និង​ខណ្ឌចំការមន​៕