ស្ថានីយ៍​រថភ្លើង​វ៉​ត​ថឺ​លូ​ក្នុង​ទីក្រុង​ឡុង​ដ៍​បើក​ដំណើរការ​

292

ស្ថានីយ៍​រថភ្លើង​វ៉​ត​ថឺ​លូ គឺជា​ស្ថានីយ៍​រថភ្លើង​កណ្តាល​ទីក្រុង​ឡុង​ដ៍ និង​ជាទី​ប្រជុំ​ស្ថានីយ​រថភ្លើង​ក្រោម​ដី នៅ​ទីក្រុង​ឡុង​ដ៍ ។ ទីនោះ​គឺជា​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុងចំណោម​ស្ថានីយ៍​រថភ្លើង​១៩ ដែល​គ្រប់គ្រង ដោយ​បណ្តាញ​ផ្លូវដែក​និង​មាន​ទីតាំង​ស្ថិតនៅ​ជិត​មាត់ទន្លេ​ភាគខាងត្បូង​នៃ​ទន្លេ ថេ​ម (Thames) នៅក្នុង​តំបន់​ដឹកជញ្ជូន​តំបន់​មួយ​។ ស្ថានីយ៍​រថភ្លើង​នេះ​បាន​ដំណើរការ​ជា​លើកដំបូង​
នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ ១៨៤៨ ហើយ​រចនាសម្ព័ន​បច្ចុប្បន្ន​នេះ​ត្រូវបាន​សម្ពោធ​នៅក្នុង​ឆ្នាំ​១៩២២​។

ផ្នែក​មួយ​នៃ​ស្ថានីយ៍​នេះ​គឺ​អគារ​ប្រវត្តិសាស្ត្រ​មួយ​នៅ​អង់គ្លេស ។ ស្ថានីយ៍​នេះ​បម្រើ​អ្នកដំណើរ ជាង ៩៤​លាន​នាក់​នៅ​ចន្លោះ​ពី​ខែមេសា​ឆ្នាំ ២០១១​និង​ខែមីនា​ឆ្នាំ ២០១២​។ វ៉​ត​ថឺ​លូ គឺជា​ស្ថានីយ៍​រថភ្លើង ដែលមាន​អ្នកដំណើរ​ដ៏​មមាញឹក​បំផុត​របស់​អង់គ្លេស​។ បណ្តាញ​រថភ្លើង​ស្ថានីយ​នេះ គឺជា​ស្ថានីយ៍ ដឹក​អ្នកដំណើរ​មមាញឹក​បំផុត​ទី​១៥​នៅក្នុង​ទ្វីបអឺរ៉ុប និង​ទី​១៩​ក្នុង​ពិភពលោក​។ វា​មាន​ប្រព័ន្ធ ប្រតិបត្តិការ​ជាច្រើន​និង​មាន​ទីធ្លា​ធំ​ទូលាយ​ជាង​ស្ថានីយ៍​ផ្សេងទៀត​នៅក្នុង​ចក្រភព​អង់គ្លេស​។​ ស្ថានីយ៍​រថភ្លើង​វ៉​ត​ថឺ​លូ​គឺ​ស្ថិតនៅ​កណ្តាល​ក្រុង​ឡុង​ដ៍​នឹងមាន​នាទី​បម្រើការ​ដឹកជញ្ជូន​នា ភាគ​និរតី​នៃ​ទីក្រុង​នេះ ។​

​ភាគច្រើន​នៃ​ការ​ចរាចរណ៍​របស់​រថភ្លើង​នេះ​គឺ​ក្នុង​មូលដ្ឋាន​ឬក៏​ជាយក្រុង​។​ការផ្តល់សេវា​ទៀងទាត់​ទាំងអស់​ត្រូវបាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​រថភ្លើង South West Trains​។​នៅ​ជិត​នោះ​គឺ​ស្ថានីយ៍​រថភ្លើង London Waterloo East​ដែល​ត្រូវបាន​គ្រប់គ្រង ដោយឡែក​ពីគ្នា ៕ ​ប្រែ​សម្រួលៈ ផល្លា​