ស្ថានីយ៍​អវកាស​ចិន​ទម្ងន់​ជិត ១០ តោន​នឹង​ធ្លាក់​មក​ផែនដី​វិញ​នៅ​ចុង​សប្តាហ៍​នេះហើយ

1181
ចែករម្លែក

​ស្ថានីយ៍​អវកាស Tiangong 1 លែង​ត្រួតត្រា​បាន​របស់​ចិន ត្រូវគេ​រំពឹងថា​នឹង​ធ្លាក់​ចូលក្នុង​បរិយាកាស​ផែនដី​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​។ វា​បង្ក​ហានិភ័យ​តិចតួច​បំផុត​ដល់​មនុស្ស​និង​ផ្ទះសម្បែង​នៅលើ​ដី ដោយសារតែ​ស្ថានីយ៍​ទំហំ​ប៉ុន​ឡានក្រុង​ទម្ងន់ ៨,៥ តោន​នេះ ភាគច្រើន​នឹង​ដុត​ឆេះ​ពេល​ចូល​ផ្ទៃមេឃ ប៉ុន្តែ​ទីភ្នាក់ងារ​អវកាស​នានា​មិនដឹង​ច្បាស់​ថា​ពេលណា​ឬ​កន្លែង​ណា​វា​នឹង​ធ្លាក់ចំ​នោះទេ​។​

​តើ​អ្វី​នឹង​កើតឡើង និង តើ​វា​មាន​គ្រោះថ្នាក់​ធំ​កម្រិតណា​?

​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ព្យាករណ៍​ថា​ស្ថានីយ៍​នេះ​នឹង​ធ្លាក់​ចូលក្នុង​បរិយាកាស​ផែនដី​វិញ​នៅ​ចន្លោះ​ព្រឹក​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ ដែលជា​ការប៉ាន់ប្រមាណ​មួយ​គេ​ហៅថា “​ងាយ​ប្រែប្រួល​ខ្ពស់​” ដោយសារ​ពេល​ហោះ​កៀក​ស្រទាប់​បរិយាកាស វា​ប៉ះពាល់​ដល់​ល្បឿន​នៃ​វត្ថុ​ដែល​ធ្លាក់ចូល​ក្នុង​ផែនដី​។​

​ការប៉ាន់ប្រមាណ​ចុងក្រោយបង្អស់​របស់​ទីភ្នាក់ងារ​អវកាស​ចិន​បានដាក់​កាលបរិច្ឆេទ​ចូល​ផែនដី​វិញ​នៅ​ចន្លោះ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ពុធ​។​

​ក្រុម​អ្នកជំនាញ​អវកាស​នៅ​លោកខាងលិច​និយាយថា ពួកគេ​ជឿជាក់ថា​ចិន​បាន​បាត់បង់​ការគ្រប់គ្រង​ស្ថានីយ៍​នេះ​ទៅហើយ​។ អ្នកឯកទេស​ខាង​មន្ទីរពិសោធន៍​អវកាស​អន្តរ​ជាតិចិន លោក ជូ ចុង​ប៉េង បាន​បដិសេធថា ស្ថានីយ៍ Tiangong មិនទាន់​បាត់បង់​ការគ្រប់គ្រង​នៅឡើយ​ទេ ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់លាស់​អំពី​អ្វីដែល​ចិន​កំពុង​ធ្វើ​ដើម្បី​នាំ​ផ្លូវ​វា​ចូល​បរិយាកាស​វិញ​ទេ​។​

​ដោយ​ផ្អែកលើ​គន្លង​របស់​ស្ថានីយ៍ Tiangong 1 វា​នឹង​មកដល់​ភពផែនដី​នៅ​ចន្លោះ​រយៈទទឹង​ខាងជើង​នៅ​កម្រិត ៤២,៧ ដឺ​ក្រេ និង​រយៈទទឹង​ខាងត្បូង​នៅ​កម្រិត ៤២,៧ ដឺ​ក្រេ ឬ​នៅ​កន្លែង​ណាមួយ​នៃ​សហរដ្ឋអាមេរិក ចិន អាហ្វ្រិក អឺរ៉ុប​ភាគខាងត្បូង អូស្ត្រាលី និង​អាមេរិក​ខាងត្បូង​។ ប្រទេស​ដែល​មិនអាច​ជួប​ផលប៉ះពាល់​សោះ គឺ រុស្ស៊ី កាណាដា និង​អឺរ៉ុប​ខាងជើង​។​

​ផ្អែក​តាម​ទំហំ​របស់​វា បំណែក​យានអវកាស​នេះ​ត្រឹម ១០ ភាគរយ​ប៉ុណ្ណោះ នឹង​អាច​នៅ​សេសសល់ ក្រោយពី​ឆាបឆេះ​នៅពេល​វា​ចូល​បរិយាកាស​ផែនដី ហើយ​សមាសធាតុ​ធ្ងន់​របស់​វា​ទើប​អាច​នៅសល់​បាន ដូចជា ម៉ាស៊ីន ជាដើម​។ ឱកាស​ដែល​វា​បុក​ចំ​មនុស្ស​នៅលើ​ផែនដី​គឺ​តិចជាង​ម្នាក់​ក្នុងចំណោម មនុស្ស​មួយ​លាន​លាន​នាក់​៕ ដោយ៖ កញ្ញាដាលីស

ស្ថានីយ៍ Tiangong 1 នឹង​ធ្លាក់ចូល​បរិយាកាស​ផែនដី​នៅ​ចុង​សប្តាហ៍​នេះហើយ

FILE – This undated file photo shows researchers installing China’s first space station module Tiangong-1 at the Jiuquan Satellite Launch Center in northwest China’s Gansu Province prior to its launch on Sept. 29, 2011. China’s defunct and believed out-of-control Tiangong 1 space station is expected to re-enter Earth’s atmosphere sometime in the coming days, although the risk to people and property on the ground is considered low. (Color China Photo via AP, File)

#