ស្ថានីយ៍​អវកាស​ចិន Tiangong-1 ឆេះ​ស្ទើរតែ​ទាំងស្រុង​ពេល​ធ្លាក់ចូល​ផែនដី​វិញ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​

997
ចែករម្លែក

​ស្ថានីយ៍​អវកាស​ចិន Tiangong-1 បាន​ឆេះ​ស្ទើរតែ​ទាំងស្រុង​ពេល​ធ្លាក់ចូល​បរិយាកាស​ផែនដី​នៅ​ថ្ងៃ​ចន្ទ​ទី​២​មេសា​នេះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​។ នេះ​បើតាម​សម្តី​អាជ្ញាធរ​អវកាស​ចិន​។

​ការិយាល័យ​វិស្វកម្ម​អវកាស​ចិន​និយាយថា មន្ទីរពិសោធន៍​អវកាស​មួយ​នេះ​បាន​ធ្លា​ក់មក​ផែនដី​វិញ​នៅ​ម៉ោង ៨:១៥ នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

​ក្រុម​អ្នកវិទ្យាសាស្ត្រ ដែល​តាមដាន​គន្លង​គោចរ​របស់​យាន​នេះ​បាន​ទស្សន៍ទាយ​ថា យាន​នេះ​នឹងត្រូវ​ឆេះ​ភាគច្រើន ហើយនឹង​ពុំ​បង្ក​គ្រោះថ្នាក់​បន្តិច​ណា​ឡើយ​ដល់​មនុស្ស​។ ការវិភាគ​ពី​មណ្ឌល​គ្រប់គ្រង​យានអវកាស​ប៉េកាំង បាន​បង្ហាញថា យាន​នេះ​បាន​ឆេះ​ភាគច្រើន​អស់​ទៅហើយ​។

​បង្ហោះ​ក្នុង​ឆ្នាំ ២០១១ យាន Tiangong-1 គឺជា​ស្ថានីយ៍​អវកាស​ចិន​ទី​១ សម្រាប់​ប្រើការ​ជា​មន្ទីរពិសោធន៍​អវកាស​សម្រាប់​គម្រោង​ធំៗ​ដូចជា យាន Tiangong 2 បង្ហោះ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៦ និង អនាគត​ស្ថានីយ៍​អវកាស​អចិ​ន្ត្រៃ​របស់​ចិន​មួយទៀត​៕ ដោយ៖ កញ្ញាដាលីស

ស្ថានីយ៍​អវកាស​ចិន Tiangong-1 ឆេះ​ស្ទើរ​ទាំងស្រុង ហើយ​ធ្លាក់ចូល​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ