ស្ថានីយ​រថភ្លើង​ខាងកើត​ក្រុង​គុន​មីង​នឹង​ក្លាយជា​ផែស្ងួត​ធំជាងគេ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន​ ​ទៅ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​-​អាគ្នេយ៍​

340

​នៅ​ថ្ងៃទី ៣១ ខែឧសភា ខ្សែ រថភ្លើង​ទៅមក​សរុប​៦​ខ្សែ ដែល​រួម មាន​ខ្សែ​រថភ្លើង​សៀង​ហៃ​-​គុន​មីង ណាន​នី​ង​-​គុន​មីង និង​ឈឹង​ទូ​-​គុន​មីង បាន​ត្រូវ​ត​ភ្ជាប់​ទៅនឹង​ស្ថានីយ​រថភ្លើង ខាងកើត​ក្រុង​គុន​មីង ។ នេះ​ជា​និមិត្ត សញ្ញា​ដ៏​សំខាន់​នៃ​ការដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​ស្ថានីយ​រថភ្លើង​ធំជាងគេ ក្នុង​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន ។ បន្ទាប់ ពី​នោះ ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ ពី​ក្រុង​ប៉េកាំង សៀង​ហៃ និង​ក្វាង​ចូ​វ ជា ដើម ទៅ​ក្រុង​គុន​មីង​តាមរយៈ​ខ្សែ​រថ​-​ភ្លើង​សៀង​ហៃ​-​គុន​មីង និង​ណាន​នី​ង – គុន​មីង អាច​ចូលទៅក្នុង​ស្ថានីយ រថភ្លើង ក្រុង​គុន​មីង ដោយ​មិនបាច់​ឆ្លងកាត់ ស្ថានីយ​រថភ្លើង​ខាងកើត​ក្រុង​គុន​មីង ចំណែក​ខ្សែ​រថភ្លើង​ដឹកទំនិញ​ទៅមក នៅ​ក្រុង​គុន​មីង ដែល​ធ្វើដំណើរ​តាម ខ្សែ​រថភ្លើង​ឈឹង​ទូ​-​គុន​មីង និង​គុន​មីង​-​ហឺ​ខូវ​ជាដើម នឹង​អាច​ចូលក្នុង​ស្ថានីយ រថភ្លើង​ខាងកើត​ក្រុង​គុន​មីង ដោយ មិនបាច់​ឆ្លង​ស្ថានីយ​រថភ្លើង​ក្រុង​គុន​មីង​។​ប្រព័ន្ធ​បណ្តាញ​ដឹកជញ្ជូន​តាម​ខ្សែ​រថភ្លើង​បែបនេះ​អាចបែងចែក​ការដឹក ជញ្ជូន​ទំនិញ និង​ការដឹក​អ្នកដំណើរ​ដែល​នឹង​អាចជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន ក្នុង​ខេត្ត​យូ​ន​ណាន​។​

​ទន្ទឹមនឹង​ការសាងសង់​បណ្តាញ ខ្សែ​រថភ្លើង​“៨ ខ្សែ​ចេញទៅ​ខេត្ត​ផ្សេង និង​៥​ខ្សែ​ចេញទៅ​ក្រៅប្រទេស​” ស្ថានីយ​រថភ្លើង​ខាងកើត​ក្រុង​គុន​មីង នឹង​ក្លាយទៅជា​ទី​ឆ្លងកាត់​ដ៏​សំខាន់​មួយ សម្រាប់​ការដឹកជញ្ជូន និង​ចែកចាយ ទំនិញ​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ព្រមទាំង​នឹង​ក្លាយទៅជា​ផែស្ងួត​ធំ​ជាង គេ​បំផុត​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ៕ ដោយ ហ៊ូ ឆាវ​