ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​បាន​ត្រឡប់មក​កម្ពុជា​វិញ​

574
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​កេ​ត​សោ​ផាន់​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​ស្ត្រី​ខ្មែរ​ចំនួន​២​នាក់ មកពី​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ​។​ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​ចិន​។ ស្ត្រី​ទាំងពីរ​នាក់ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

​លោក​បន្តថា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី​។ រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​២២​នាក់​មកពី​ខេត្តកំពង់ចាម កំពង់ធំ​តាកែវ​ត្បូងឃ្មុំ​បាត់ដំបង​ពោធិ៍សាត់​ព្រះវិហារ​និង​ខេត្តស្វាយរៀង​ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ​មានបំណង​ត្រលប់មក​កម្ពុជា​វិញ​។ ពលករ​-​ពល​ការិនី​ទាំង​២២​នាក់ បាន​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៣១​នាក់​។​(​ក្នុងនោះ​មាន​កុមារ​២៣​នាក់​)​មកពី​ខេត្តស្វាយរៀង​ដែល​ចូលទៅ​ស្នាក់នៅ​និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​វៀតណាម​។​ស្ថាន​អគ្គ​កុងស៊ុល​បាន​ជូន​ពលរដ្ឋ​ទាំង​៣១​នាក់​នោះ​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ដើម្បី​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា​ចាត់ចែង​បញ្ជូន​បន្តទៅ​ស្រុកកំណើត​៕S

ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​បាន​ត្រឡប់មក​កម្ពុជា​វិញ​
#