ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ជួយសង្គ្រោះ​នារី​ខ្មែរ​៤​នាក់​

1285
ចែករម្លែក

(​ភ្នំពេញ​)៖​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​វៀតណាម ជួយសង្គ្រោះ​នារី​ខ្មែរ​ចំនួន​៤​នាក់ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម ដើម្បី​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន ដូច​មាន​រាយ​នាម​ខាងក្រោម​នេះ​៖

(១) ឈ្មោះ ប​.​ស​.​រ អាយុ​២៧​ឆ្នាំ មកពី​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​
(២) ឈ្មោះ ស​.​ស​.​ន អាយុ​២៥​ឆ្នាំ មកពី​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​
(៣) ឈ្មោះ ល​.​ស​.​ម អាយុ​១៨​ឆ្នាំ មកពី​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​
(៤) ឈ្មោះ ន​.​ស​.​ឡ អាយុ​១៩​ឆ្នាំ មកពី​ស្រុក​ចំការលើ ខេត្តកំពង់ចាម​

​ស្ថាន​អគ្គ​កុងស៊ុល​បានផ្តល់​កន្លែង​ស្នាក់នៅ សម្លៀកបំពាក់ និង​អាហារ​បរិភោគ ដល់​នារី​ខ្មែរ​ទាំង​៤​នាក់ ហើយ​បាន​ជូន​ដំណើរ​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ ២០១៧ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង ដើម្បី​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ចាត់ចែង​បញ្ជូនទៅ​ស្រុក កំណើត​វិញ​៕

ភ្នំពេញ​, ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧
ជុំ សុន្ទរី​
អ្នកនាំពាក្យ​
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ