ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​ចងដៃ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រៃ​ស​

257

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​ប្រវែង ២៤១​ម៉ែត្រ​និង ទទឹង​៦​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​ស​ខណ្ឌ​។
​ ​
​ក្នុងឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា បាន​នាំយក​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​និច្ចកាល​សម្តេច​តែង​បានគិត​គូរ​ពី​ការលំបាក​និង​តម្រូវការ​នានារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​​អស់​នៅ​មូលដ្ឋាន​និង​បានលើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​របស់​ប្រទេសជាតិ​យើង​។​

​លោក​អភិបាលខណ្ឌ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​យោគយល់​អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់​តិចតួច​ដែល​បណ្តាលមកពី​ការស្ថាបនា​ផ្លូវ​បេតុង​ថ្មី​នេះ ហើយ​ចំពោះ​ក្រុមហ៊ុន​សូម​ស្ថាបនា​ឲ្យ​បាន​លឿន និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​​ឆាប់​បាន​ប្រើប្រាស់ និង​ប្រើប្រាស់​បានយូរ​អង្វែង​។​

​ក្នុងឱកាស​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បានធ្វើ​ការអបអ​រ​សាទរ​និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគាត់​យ៉ាងខ្លាំង​៕​ដោយ​៖​រ៉ា​ម៉ន​/sn