ស្ថាបនិក​ក្រុមហ៊ុន Xiaomi ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ការងារ​ជិត​១​ពាន់​លាន​ដុល្លារ​

201
ចែករម្លែក
  • 12
    Shares

​ស្ថាបនិក​ក្រុមហ៊ុន Xiaomi ត្រូវបាន​ផ្តល់ “​ប្រាក់រង្វាន់​លើកទឹកចិត្ត​ការងារ​” ជាង ៧៣៥ លាន​ផោន (​ជិត​១​ពាន់​លាន​ដុល្លារ​) ដោយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មួយ​នេះ​។​

​ការផ្តល់ប្រាក់​រង្វាន់​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ប្រចាំឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន​នេះ​កាលពីមុន​បាន​និយាយថា​ខ្លួន​មានបំណង​ផ្តល់ប្រាក់​រង្វាន់​ផ្អែកលើ​ភាគហ៊ុន​នេះ​ដល់​លោក​ឡី ជុន (Lei Jun) ក្នុងការ​ទទួលស្គាល់​នូវ​ការលះបង់ ៨ ឆ្នាំ​របស់គាត់​ចំពោះ​ក្រុមហ៊ុន​។​

​លោ​កឡី​បាន​សន្យាថា​នឹង​បរិច្ចាគ​ប្រាក់រង្វាន់​ការងារ​នេះ​ទៅក្នុង “​បុព្វហេតុ​សប្បុរសធម៌​” នៅពេលណា​ដែល​ពន្ធ​ត្រូវបាន​កាត់​ចេញពី​កញ្ចប់​ប្រាក់រង្វាន់​នេះ​។​

​ភាគហ៊ុន​ចំនួន ៦៣៦,៦ លាន​សន្លឹក​ដែលមាន​តម្លៃ ៩៦២ លាន​ដុល្លារ ដោយ​ផ្អែកលើ​តម្លៃបិទ​ទីផ្សារ​ត្រឹម​ថ្ងៃ​អង្គារ​ទី​៩​មេសា បន្ទាប់ពី​ភាគហ៊ុន​បាន​កើនឡើង ១ ភាគរយ​ក្នុង​ថ្ងៃ​ដដែល​។​

​ប្រាក់រង្វាន់​នេះ​គឺ​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ទេពី​ប្រាក់ចំណេញ​សុទ្ធ ១,៣ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Xiaomi សម្រាប់​ឆ្នាំ ២០១៨​។​

​ការផ្ទេរ​ភាគហ៊ុន​នេះ​គឺ​បន្ថែម​លើ​ការបង់ប្រាក់​ផ្សេងទៀត​ដែល​ក្រុមហ៊ុន​បានផ្តល់​ឱ្យ​លោក​ឡី រួមទាំង​ប្រាក់ខែ​និង​ភាគលាភ ដែល​ប្រាក់​សរុប​មិន​ត្រូវបាន​ប្រាប់ឱ្យដឹង​ទេ​។​

​ការផ្តល់ប្រាក់​រង្វាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​ការកើនឡើង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ហុងកុង​កាលពី​ខែកក្កដា​៕ ដោយ៖ កញ្ញាដាលីស

ស្ថាបនិក​ក្រុមហ៊ុន Xiaomi លោក​ឡី ជុន