ស្ថាបនិក​ទស្សនា​វ​ដ្តី Playboy ស្លាប់ទៅ មិន​បន្សល់​ទ្រព្យសម្បត្តិ​ដល់​ភរិយា​សូម្បី​មួយ​សេន​

2590

​ស្ថាបនិក​ទស្សនា​វ​ដ្តី Playboy លោក យូ​ច ហេ​ហ្វ​ន័​រ (Hugh Hefner) មិនបាន​បន្សល់​នូវ​ទ្រព្យសម្បត្តិ​របស់គាត់​ឱ្យទៅ​ភរិយា គ្រី​ស្តា​ល់ ហារី​ស (Crystal Harris) នោះទេ​។​

​សារព័ត៌មាន Us Weekly បាន​ទម្លាយ​ដំណឹង​នេះ បន្ទាប់ពី​ការស្លាប់​របស់លោក​ហេ​ហ្វ​ន័​រ ហើយ​វា​មើលទៅ​ដូចជា​កិច្ចព្រមព្រៀង​មុន​អាពាហ៍ពិពាហ៍ រវាង​អ្នក​ទាំងពីរ​នឹងធ្វើ​ឱ្យ​នាង​ពុំ​ទទួលបាន​អ្វី​ទាំងអស់​។​

​ពួកគេ​បាន​រាយការណ៍​ជា​ផ្នែក​យ៉ាង​ដូច្នេះ ៖

​នាង​ហារី​ស ដែលជា​តារា​សិច​ស៊ី​ប្រចាំខែ ក្នុង​ខែធ្នូ​ឆ្នាំ ២០០៩ មិន​ត្រូវបាន​បញ្ចូល​ឈ្មោះ​សម្រាប់​មរតក​របស់​អ្នកនិពន្ធ​ទស្សនា​វ​ដ្តី​រូបនេះ​ទេ​។ ប្រភព​មួយ​បាន​និយាយថា “​ទ្រព្យសម្បត្តិ​ប្រមាណ ៤៣ លាន​ដុល្លារ​របស់​ហេ​ហ្វ​ន័​រ ត្រូវបាន​សន្យា​ប្រគល់ជូន “​កូនៗ​” របស់គាត់ សាកលវិទ្យាល័យ​ភាពយន្ត​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង និង​អង្គការ​សប្បុរសធម៌​ជាច្រើន​”​។​

“​នេះ​ជា​ចំណាត់ការ​ដ៏​កម្រោល​របស់លោក​ហេ​ហ្វ​ន័​រ​។ ខ្ញុំ​យល់ថា​ភរិយា​របស់គាត់​មាន​អាយុ​តិចជាង​គាត់ ប៉ុន្តែ​វា​នៅតែ​ជា​រឿង​អត់​ចិត្ត​អត់​ថ្លើម​សម្បើម​ណាស់​ដែល​មិន​បន្សល់​ប្រាក់​សូម្បី​មួយ​សេន​ឱ្យ​ប្រពន្ធ​”៕ ដោយ៖ កញ្ញាដាលីស

លោក យូ​ច ហេ​ហ្វ​ន័​រ និង ភរិយា គ្រី​ស្តា​ល់ ហារី​ស