ស្ថាប័នគយ​ក្រុង​គុន​មីង​លុបចោល​ប្រព័ន្ធ​អាជ្ញាប័ណ្ណ​ឆ្លងដែន​

955
ចែករម្លែក

នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០១៨ តាម​ការចាត់ចែង​ពី​អគ្គនាយកដ្ឋាន​គយ​ប្រទេស​ចិន ស្ថាប័នគយ​នៃ ក្រុង​គុន​មីង បាន​លុបចោល​ប្រព័ន្ធ​អាជ្ញាប័ណ្ណ​ឆ្លងដែន​អំពី​ទំនិញ​ចេញចូល​ព្រំដែន​ចិន​។​

​តាម​ការណែនាំ​បានឱ្យដឹង​ថា កាលពីមុន​សហគ្រាស​ដែល​នាំចេញ​នាំចូល​ផលិតផល​ដែលមាន ពាក់ព័ន្ធ ទៅនឹង​ការពិនិត្យ​ជំងឺ​សត្វ និង​រុក្ខជាតិ ត្រូវតែ​លើកសំណើ​សុំ​ជូន​ឱ្យ​ស្ថាប័ន ពិនិត្យ​ជំងឺ​សត្វ និង​រុក្ខជាតិ ដើម្បី ទទួលបាន​នូវ​អាជ្ញាប័ណ្ណ​ឆ្លងដែន​ទើប អាច​ប្រកាសជូន​ស្ថាប័នគយ​បាន​។ ប៉ុន្តែ ក្រោយពី​ស្ថាប័ន​ពិនិត្យ​ជំងឺ​សត្វ និង​រុក្ខជាតិ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ គយ​ការកំណត់​អំពី អាជ្ញាប័ណ្ណ​ឆ្លងដែន នេះ បាន​ត្រូវ​កែទម្រង់​ឱ្យ​កាន់​តែមាន ភាពងាយស្រួល​។ ការលុបចោល​ប្រព័ន្ធ អាជ្ញាប័ណ្ណ​ឆ្លងដែន​នេះ នឹង​អាច​សំចៃ ពេលវេលា និង​កាត់បន្ថយ​នូវ​ចំណាយ​នៃ​ការ​បំពេញបែបបទ ឆ្លងដែន​ព្រម ទាំង ផ្តល់​ការងាយស្រួល​ដល់​ការធ្វើ​ពាណិជ្ជ​-​កម្ម​អន្តរជាតិ ៕​ ​ដោយ​លីវ ជឺ​យូ​