ស្ថាប័នសុខភាពៈ បារី​អេឡិចត្រូនិក មិនមែនជា​ឧបករណ៍​ផ្តាច់​បារី​ទេ និង គ្រោះថ្នាក់​ដល់​សុខភាព​ដូច​បារីធម្មតា

142
ចែករម្លែក

ដោយៈ មេសា/ភ្នំពេញៈ អង្ក​ការ ចលនាដើម្បីសុខភាពកម្ពុជា ហៅ​កាត់​ថា CMH ដោយ​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ( WHO ) បាន​អះអាងថា បារី​អេឡិចត្រូនិក ឬ e-cigarettes   ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់​ប្រើ​កលល្បិច​បំភាន់​ថា​ជា​ម៉ាស៊ីន​ផ្ដាច់​បារី មាន​សុវត្ថិភាព ឬ មាន​អនាម័យ​ជាង​បារី​ធម្មតា ហើយ​បារី​អេឡិចត្រូនិក ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់​ផលិត​រសជាតិ​ច្រើន​ជម្រើស​សម្រាប់​ទាក់ទាញ​យុវជន​វ័យក្មេង​ឱ្យប្រើ​ប្រាស់ និង បាន​អូសទាញ​អ្នក​ដែលមាន​បំណង​ផ្ដាច់​បារី​ប្រមាណ ៦០ ភាគរយ នៃ អ្នក​ជក់បារី​ប្រមាណ​ជា ១ , ១ ពាន់​លាន​នាក់​ទូទាំង​ពិភពលោក ឱ្យ​ងាក​មកប្រើប្រាស់​បារី​អេឡិចត្រូនិក ដែល​តាមពិតទៅ ការប្រើប្រាស់​បារី​អេឡិចត្រូនិក គឺជា​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ច្រើន​មុខ​បញ្ចូល​គ្នា ឈានទៅរក​ការប៉ះពាល់​សុខភាព​រឹតតែ​ធ្ងន់ធ្ងរ ហើយ​អ្នក​ជក់បារី​អេឡិចត្រូនិក នឹង​ក្លាយជា​អ្នកញៀន​បារី​ធម្មតា ២ ដង លើស​អ្នក​មិន​ប្រើប្រាស់​បារី​អេឡិចត្រូនិក

ស្ថាប័ន​ជាតិ និង អន្តរជាតិ​ធ្វើការ​លើ​វិស័យ​សុខភាព បាន​អះអាង​ដូចគ្នា​ថា បារី​អេឡិចត្រូនិក មិនមែនជា​ឧបករណ៍​ផ្តាច់​បារី​ទេ ហើយ​ថែមទាំង​នាំឱ្យ​ឈានទៅ​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង ( រូបៈ ឯកសារ )


​របាយការណ៍​ដដែល​អះ​អាង​ថា បារី​អេឡិចត្រូនិក ផ្ទុក​ទៅដោយ​សារធាតុ​នីកូទីន​និង​សារធាតុពុល​ផ្សេងទៀត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជក់ និង អ្នក​ស្រូប​ចំហាយ​ពី​គេ ។ រហូតមកទល់​ពេលនេះ មិនទាន់មាន​ភ័ស្តុតាង​ណាមួយ​បង្ហាញថា បារី​អេឡិចត្រូនិក ជា​ឧបករណ៍​ម៉ាស៊ីន​ផ្ដាច់​បារី​ទេ ហើយអង្គការ​ចលនា ដើម្បីសុខភាព កម្ពុជា បន្ត​យោង​របាយការណ៍​របស់ មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺ របស់​សហរដ្ឋអាម៉េរិក ( CDC ) ថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក​ប៉ះពាល់​សុខភាព​ដូច​បារី​ធម្មតា​ដែរ ជាក់ស្តែង​វា​បណ្តាលឱ្យមាន​អ្នករងរបួស​សួត ២៨០០​ករណី និ ង​ស្លាប់ ៦៨ នាក់​នៅ​សហរដ្ឋអាម៉េរិក គិត​ត្រឹម​ខែកុម្ភៈ ២០២០ ។​


​ជាការ​កត់សម្គាល់ បើទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាត់វិធានការ​បន្តបន្ទាប់​ក្តី ក៏​ការផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​ត្រូ​និ​ក​នៅតាម​បណ្ដាញ​សង្គម Facebook និង YouTube នៅតែមាន​ជា​ហូរហែ ។


​លោក មុំ គង់ នាយក​ប្រតិបត្តិ នៃ​អង្គការចលនា ដើម្បីសុខភាព​កម្ពុជា យល់ឃើញថា បារី​អេ​ឡិច​ត្រូ​និ​ក ជា​ផលិតផល​ថ្នាំជក់​មួយ​ប្រភេទ ដែល​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ហាម​ប្រើប្រាស់ ហាម​លក់​តាំងពី​ឆ្នាំ ២០១៤ ដោយសារ បារី​អេ​ឡិច​ត្រូ​និ​ក​អាចជា​ច្រក​ផ្លូវ​មួយឈានទៅរក​ការប្រើ​គ្រឿងញៀន ហេតុនេះ​លោក មុំ គង់ ស្នើសុំ​អាជ្ញា​ធរមាន​សម្ថ​កិច្ច មេត្តា​រឹតបន្តឹង​បន្ថែមទៀត​សម្រាប់​សេចក្ដីណែនាំ​ដែល​បានចេញ​នៅ​ឆ្នាំ​២០១៤ ៕ Kh/Ha

លោក មុំ គង់ នាយក​ប្រតិបត្តិ នៃ​ អង្គការ ចលនា ដើម្បី សុខភាព​កម្ពុជា ( រូបៈ មេសា
បារី​អេឡិចត្រូនិក ត្រូវបានឧស្សាហកម្មថ្នាំក់ផលិតជាច្រើនប្រភេទ ច្រើនម៉ូដ ច្រើនរសជាតិ និង ប្រកបដោយភាពទាក់ទាញ ប៉ុន្តែតាមពិត វាមិនមានសវុត្ថិភាពចំពោះសុខភាពទាល់តែសោះ ( រូបៈ ឯកសារ)
Close up of inhaling from an electronic cigarette.