ដោយបូកគោ/កំពតៈទាំងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជានីតិប្រតិបត្តិត្រូវរួមគ្នាប្រឆាំងទប់ស្កាត់រាល់សកម្មភាពនយោបាយវាយប្រហារមកលើកម្ពុជា។រាល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទោះខិតខំដល់កម្រិតណាដោយក៏មិនគាប់ចិត្តក្រុមមនុស្សអគតិបានដែរ។
ក្នុងជំនួបពិភាក្សាការងារ និងស្វែងយល់អំពីការអនុវត្តច្បាប់នៅខេត្តកំពត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកសុខ ឥសាន បានមានប្រសាសថាមន្ត្រីទាំងអស់ត្រូវខិតខំរួមគ្នាអនុវត្តភារកិច្ច និងគោរពតាមច្បាប់ដែលបានចែង ពិសេសស្វែងយល់អំពីសតិអារម្មណ៍ក្រុមការងារក្នុងតំបន់ ខេត្ត ឬស្ថាប័នមន្ទីរអង្គភាពរបស់ខ្លួន។លើសពីនេះត្រូវផ្តោតការចិត្តទុកដាក់ចំពោះមជ្ឈដ្ឋានប្រឆាំងទាំងឡាយមិនថាអ្នកវិភាគនយោបាយសេដ្ឋកិច្ចសង្គមឬអ្នកក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិលណាមួយឡើយ។
លោកប្រធានគណៈកម្មការទី៤នៃព្រឹទ្ធសភាបានបន្តថា ទោះបីរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ដល់កម្រិតណាក៏មិនអាចផ្គាប់ចិត្តក្រុមមនុស្សអគតិបានដែរ។ដូច្នេះមន្ត្រីទាំងអស់ត្រូវអនុវត្តតាមការកំណត់ផ្អែកលើគោលការផ្លូវច្បាប់និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។និយាយរួមទាំងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជានីតិប្រតិបត្តិត្រូវរួមគ្នាប្រឆាំងទប់ស្កាត់រាល់សកម្មភាពនយោបាយវាយប្រហារមកលើកម្ពុជាឱ្យបានដាច់ខាត។
លើសពីនេះក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិលោកសូមឱ្យរដ្ឋបាលខេត្តគណៈបញ្ជាការឯកភាពខេត្តត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាភូមិឃុំសុវត្ថិភាពបញ្ហាដីធ្លីបញ្ហាគ្រោះថ្នាក់ចរាចរករណីគ្រឿងញៀនជាដើម៕S/