ស្ថាប័ន​(NRC)​នៃ​ប្រទេស​កូរ៉េ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

311
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ស្ថាប័ន​(NRC)​នៃ​ប្រទេស​កូរ៉េ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​ហង់​ពៅ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​ហង់​ពៅ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​លោក​Kim,YiGyo​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ស្រាវជ្រាវ​នៃ​ស្ថាប័ន​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​សម្រាប់​សេដ្ឋកិច្ច​មនុស្សសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម​(NRC)​នៃ​ប្រទេស​កូរ៉េខាងត្បូង​។

​លោក​ជួប​ជជែក​ពិភាក្សា​ការងារ​ទូទៅ​និង​ស្វែងយល់​អំពី​នៃ​កិច្ចការងារ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ដើម្បី​ស្វែងរក​ចំណុចរួម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ណ៍​លើ​បី​ចំណុចរួម​មានការ​ផ្សព្វផ្សាយ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​របស់​អ្នកជំនាញ​នៃ​ស្ថាប័ន​ទាំងពីរ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​រវាង​ស្ថាប័ន​ទាំងពីរ​នាពេល​អនាគត​។​

​លោក​បាន​បន្តថា​នៅក្នុង​ជំនួប​នេះ​លោក​Kim,YiGyo​បានផ្តល់​យោបល់​មួយចំនួន​នូវ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នាពេល​បច្ចុប្បន្ននេះ​។​លោក​មើលឃើញ​ចំណុច​ជា​ចម្បង​គឺ​ការផ្សព្វផ្សាយ​ដែល​មិនបាន​ទូលំទូលាយ​នៅឡើយ​ដែល​ផ្ទុយ​ពី​ប្រទេស​ដែល​ផលិតផល​នៃ​ការផ្សព្វផ្សាយ​បានក្លាយ​ជា​របស់​មួយ​ថ្មី​ដែលមាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក​។​លោក​សង្ឃឹមថា​ស្ថាប័ន​(NRC)​នឹង​មានឱកាស​សាជាថ្មី​ដើម្បី​ផ្តល់​ជា​គំនិត​ចែករំលែក​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​បន្ត​ភាព​អភិវឌ្ឍន៍​ជាមួយគ្នា​ទៅមុខ​។​

​លោក​បាន​បន្តទៀតថា​ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍​រីឯ​ធនធានមនុស្ស​នៅមានកម្រិត​ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ធនធានមនុស្ស​អនុវត្តតាម​ការដ្ឋាន​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​។​លោក​សង្ឃឹមថា​នាពេល​អនាគត​អាច​នឹងមាន​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការ​សហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​(NRC)​និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើ​កិច្ចការ​រួមគ្នា​សម្រាប់​ពិ​ព​ភ​លោក​៕S/

​រូបភាព​:​ស្ថាប័ន​(NRC)​នៃ​ប្រទេស​កូរ៉េ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​៕​អប្សរា​