ស្ទាក់​ឃាត់​បាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​បី​គ្រឿង​នៅ​ក្រុង​ស្ទឹងត្រែង​

853
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: រថយន្ត​សាំង​យ៉ុង​ចំនួន​៣​គ្រឿង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បង្ក្រាបបាន​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

​ប៉ូលិស​បាន​និយាយថា រថយន្ត​សាំង​យ៉ុង​ទាំងបី​គ្រឿង ដាក់​ឈើ​ប្រភេទ​គ្រឿង​ក្តារ​ផ្ទះ​បើកបរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៨A ឆ្លងកាត់​ចំណុច​អូរ​ពងមាន់ ក្រុង​ស្ទឹងត្រែង ឆ្ពោះទៅកាន់​ខេត្តក្រចេះ តាម​កំណាត់​ផ្លូវជាតិ​លេខ​៧A តែ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ឃាត់​។​

​ក្រោយពី​ឃាត់​បាន​ភ្លាមៗ សមត្ថកិច្ច​ក៏បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ប្រគល់ជូន​ទៅឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​បន្តទៀត នៅវេលា​ថ្ងៃ​ដដែល​នេះ​៕ ល​