ស្ទាវពីរ​ក្រុម​​ប្រយុទ្ធ​គ្នា​ ​ម្នាក់​ត្រូវ​ដាវ​សា​ម៉ូ​រ៉ៃ​ជាច្រើន​កន្លែង​ រងរបួស​ធ្ងន់​

568
ចែករម្លែក

ដោយៈ​ចាន់តូ:ភ្នំពេញ: ​នៅវេលា​ម៉ោង​ប្រហែលជា ១០:៣០​នាទី​យប់​​ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ ២០១៩ មាន​ហេតុការណ៍​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បង្ក​ដោយ​ស្ទាវ​ពីរ​ក្រុម​បានធ្វើ​ការដេញ​កាប់​គ្នា​ស៊ីសាច់ហុតឈាម​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ ១៣៤​ក្នុង​សង្កាត់មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានដឹងថា​ ​មុនដំបូង​គាត់​បានឃើញ​ក្មេង​មួយក្រុម​មាន​គ្នា​២​នាក់បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​GS300​ព​ណ៌​ខ្មៅ​មិនមាន​ផ្លាក​លេខ​ចូលក្នុង​កន្លែង​អ៊ីន​ធឺ​ណិ​ត​មួយកន្លែង​ ស្រាប់​តែមាន​ស្ទាវ​១​ក្រុម​ទៀត​ដែល​នៅក្នុង​ណេ​ត​ក៏បាន​ទាស់សំដី​គ្នា​។ ដោយ​ក្មេង​ខាង​រថយន្ត​ជា​អ្នកបង្កហេតុ​មុន ​ក៏បាន​ស្ទុះ​ទៅ​វាយ​ស្ទាវ​ម្នាក់​ដែល​អង្គុយ​ខាងមុខ​ណេ​ត។ ​ឃើញ​ដូច​ច្នោះ​បក្ខពួក​ក៏រ​ត់យ​កដា​វសា​ម៉ូ​រ៉ៃ​មក​កាប់​ទៅលើ​ស្ទា​វ​រូបនោះ​វិញ​ជាច្រើន​កាំបិត​បណ្ដាល​រងរបួស​ធ្ងន់​ ហើយស្ទាវដែលមាន​​រថយន្ត​បាន​ឡើង​រថយន្ត​របស់ខ្លួន​បើក​ដេញ​បុក​ស្ទា​វ​នោះ​វិញ​បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាព​រដ្ឋ ​ហើយ​ក្មេងស្ទាវ​ទាំង​នោះបាន​រត់គេចខ្លួន​អស់​។​ឃើញ​ដូច្នោះ​ ស្ទា​វ​ខាង​រថយន្ត​បាន​លើ​កប​ក្ខយ​ពួក​ដែល​របួសធ្ងន់​ទៅ​មន្ទីរពេទ្យ​ឯកជន​សុ​ក្រិត​ដែល​នៅ​ជិត​នោះ​ដើម្បី​សង្គ្រោះ​ជីវិត​។​

ដោយ​រថយន្ត​ដាច់​កា​ឡេ​ទៅមុខ​លែងរួច​ ​​សមត្ថកិច្ក៏ច​មក​ទាន់​ និង​ធ្វើការ​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​មនោ​រម្យ​ដើម្បី​ធ្វើការ​សួរនាំ​និង​ឈានទៅដល់​ចាប់ខ្លួន​ភាគី​ស្ទា​វ​ម្ខាង​ទៀត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕Ha

#