ស្ទាវ​វៀតណាម​ប្រណាំង​ម៉ូតូ​កណ្តាល​ក្រុង ហ៊ាន​ទាំង​បង្ហោះ​កង់​មុខ​ឈរជើង​មួយ​មិន​ខ្លាច​ស្លាប់​អី​បន្តិច

1207
ចែករម្លែក

​នេះ​គឺជា​ទិដ្ឋភាព​គួរឱ្យ​ស្ញើប ដែល​អ្នកប្រថុយ​ជីវិត​ម្នាក់នេះ​ជិះ​ម៉ូតូ​ឈរជើង​មួយ​លើ​កែប​ខាង​ក្រោយពេល​បង្ហោះ​កង់​មុខ ខណៈ​អ្នករួមដំណើរ​តោង​ពីក្រោម​អ្នកបើក​ម៉ូតូ​នោះ​។​

​ការ​ជិះ​ម៉ូតូ​ដ៏​គ្រោះថ្នាក់​នេះ គឺ​ថត​បាន​នៅ​ម៉ោង ១១ យប់​ថ្ងៃទី ២៩ មេសា​នៅ​រដ្ឋធានី​ហាណូយ​របស់​វៀតណាម ខណៈ​ពួកគេ​ប្រណាំង​ម៉ូតូ​តាម​ដងផ្លូវ​នានា​។​

​បន្ទាប់ពី​អ្នកបើក​ម៉ូតូ​បង្ហោះ​កង់​មុខ​រួច អ្នកដំណើរ​ខាងក្រោយ​ខ្នង​បាន​តោង​ជើង​អ្នកបើក​យ៉ាង​ស្ងៀមស្ងាត់​។​

​អ្នក​ទាំងពីរ​តាម​ដឹង គឺ​បាន​ចូលរួម​ក្នុង​ល្បែង​ប្រណាំង​ម៉ូតូ​ខុសច្បាប់ នៅពេល​ពួកគេ​អនុវត្ត​ការ​បង្ហោះ​ម៉ូតូ​មិន​ខ្លាច​ស្លាប់​នេះ​។​

​អ្នកបើក​ម៉ូតូ​និង​អ្នកជិះ​ទាំងពីរ​នាក់​នេះ​មើលទៅ​ប៊ិះៗ​តែ​នឹង​ដួល​លើផ្លូវ ខណៈដែល​ពួកគេ​បង្កើនល្បឿន​ម្តងៗ​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ក្នុងការ​ប្រណាំង ឬ ថា​តើ​អ្នកបើក​ម៉ូតូ​និង​អ្នកដំណើរ​មាន​អាយុ​ប៉ុន្មាន​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ស្ទាវ​វៀតណាម​ប្រណាំង​ម៉ូតូ​បង្ហោះ​កង់​មុខ​ឈរជើង​មួយ​លើ​កែប មិន​ខ្លាច​ស្លាប់​កាលពី​យប់​ថ្ងៃទី​២៩​មេសា