ស្ទាំង​ជុះអាចម៍​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ស្ដេច​អា​រ៉ា​ប៊ី​សា​អូឌីត ពេល ពូ​ទីន ថ្វាយ​វា​ដល់​ទ្រង់​ដើម្បី​រឹតបន្តឹង​ការទូត​

311
ចែករម្លែក

ស្ទាំង​មួយ​ក្បាល​បាន​ជុះអាចម៍​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​មហាក្សត្រ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅពេល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ថ្វាយ​វា​ដល់​ទ្រង់​ជា​កាដូ​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែតុលា ក្នុង​ព្រះបរមរាជវាំង​ក្រុង​រី​យ៉ា​ដ​។ ក្នុង​ដំណើរ ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក ពូ​ទីន ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ទៅកាន់​ប្រទេស​នេះ លោក​បាន​ថ្វាយ​បក្សី​នេះ​ដល់​មហាក្សត្រ សាល់​ម៉ាន់ (King Salman) ជា​កាដូ​ហើយ​លោក​ក៏​ទទួលបាន​កាដូ​គំនូរ​មួយ​ផ្ទាំង​ពី​ទ្រង់​ដែលជា​កាយ វិការ​រឹង​បន្ដឹង​ទំនាក់ទំនង​ការទូត​។​

Falcon defecates

​អ្នកខ្លះ​អាច​នឹង​យល់ថា ការថ្វាយ​កាដូ​សត្វ​ស្ទាំង​ហាក់​មិន​សម​។ ទោះជា​យ៉ាងណា​សត្វ​ស្ទាំង​ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ថា​ជា​បក្សី​ដែល​ហោះ​លឿន​ជាងគេ​បំផុត​នៅលើ​លោក​ដែល​អាច​ហោះ​ឆាប​ក្នុង​ល្បឿន​រហូតដល់ ទៅ​៣៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

Falcon defecates

ការ​ប្រមាញ់​ដោយ​ប្រើ​បក្សី​ពិឃាដ​នេះ គឺជា​កីឡា​ដ៏​ពេញនិយម​បំផុត​របស់​បណ្ដា​ព្រះអង្គម្ចាស់​ក្នុងប្រទេស​រាជានិយម​កា​ន់​សាសនា​អ៊ីស្លាម​មួយ​នេះ​៕ ប្រែ​សម្រួលៈ​ខុម​

Falcon defecates
Falcon defecates