ស្ទើរ​មិនគួរ​ឱ្យ​ជឿ​! ខ្លា តោ ឆ្កែព្រៃ​ហៃ​ណា និង​ឆ្កែស្រុក​អាច​រស់នៅ​ជាមួយគ្នា​បាន​

2074
ចែករម្លែក
  • 1
    Share

​ចំណងមិត្តភាព ដែល​មិន​សម​ទំនង​បាន​កើតឡើង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​រវាង​ខ្លា ឆ្កែព្រៃ​ហៃ​ណា (hyena) និង​តោ បន្ទាប់ពី​ពួកវា​ត្រូវគេ​ដាក់​ឱ្យនៅ​ជាមួយ​មេ​ឆ្កែស្រុក និង​កូនៗ​របស់​វា​នៅ​សួនសត្វ មួយ​ក្នុងប្រទេស​ចិន​។​

​សួនសត្វ​នៅ​ទីក្រុង​ប៉េកាំង បានដាក់​ឱ្យ​កូន​ខ្លា​តំបន់​ស៊ី​បេ​រី ២ ក្បាល ឆ្កែព្រៃ​ហៃ​ណា ២ ក្បាល កូន​ខ្លា​សម្បុរ​ស​ឆ្នូត​មួយ​ក្បាល និង​តោ​អាហ្វ្រិក​មួយ​ក្បាល ឱ្យ​បៅដោះ​មេ​ឆ្កែស្រុក​សម្បុរ​មាស បន្ទាប់ពី​ត្រូវ​មេៗ​របស់​ពួកវា​បាន​បោះបង់ចោល​។

​សកម្មភាព​កូន​សត្វ​គួរឱ្យ​ស្រឡាញ់​ទាំងនេះ​ប្រលែង​គ្នា​លេង ត្រូវបាន​លាតត្រដាង​កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី​៣០ ខែសីហា ធ្វើឱ្យ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ភ្ញាក់ផ្អើល និង​រំភើប ចិត្ត​យ៉ាងខ្លាំង​ចំពោះ​មិត្តភាព​របស់​ពួកវា​៕ ប្រែ​សម្រួល​: ខុម​